ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ម្នាក់អាយុ១៣ឆ្នាំ ឯម្នាក់ទៀតអាយុ១៥ឆ្នាំ ឡើងពីខេត្តព្រះវិហារមកភ្នំពេញរកការងារធ្វើ តែរកមិនបាន ប្រាក់ក៏គ្មានទិញបាយហូប ហើយកន្លែងស្នាក់នៅក៏គ្មាន សំណាងបាននាយកប៉ុស្តិ៍​នគរបាល​រដ្ឋបាលទន្លេបាសាក់ជួយ

    BY Khmernote Media July 11, 2020
    ម្នាក់អាយុ១៣ឆ្នាំ ឯម្នាក់ទៀតអាយុ១៥ឆ្នាំ ឡើងពីខេត្តព្រះវិហារមកភ្នំពេញរកការងារធ្វើ តែរកមិនបាន ប្រាក់ក៏គ្មានទិញបាយហូប ហើយកន្លែងស្នាក់នៅក៏គ្មាន សំណាងបាននាយកប៉ុស្តិ៍​នគរបាល​រដ្ឋបាលទន្លេបាសាក់ជួយ

    ភ្នំពេញ៖ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ១០និង១៥នាទី មានកេ្មងប្រុសចំនួន០២នាក់បានមកដល់ស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ដេីម្បីពឹងពាក់សមត្ថកិច្ចជួយសង្រ្គោះពួកគាត់ ដោយសារពួកគាត់បានចាកចេញពីស្រុកកំណេីតនៅស្រុកជាំក្សាន្ត​ ខេត្តព្រះវិហា​ ហេីយបានមករកការងារធ្វេីនៅក្នុងរាជធានីភ្នំពេញ ។

    តែក្មេងប្រុសទាំង ២នាក់នោះ រកការងារធ្វេីពុំបានគ្មានប្រាក់សំរាប់ទិញបាយហូប​ និងគ្មា​នកន្លែងស្នាក់នៅ​ ហេីយក៏ត្រូវបានលោកអនុសេនីយ៍ឯក​ សាល​ សណ្តុះ​ នាយកប៉ុស្តិ៍​នគរបាល​រដ្ឋបាលទន្លេបាសាក់ជួយជ្រោមជ្រែងដោយផ្តល់កន្លែងស្នាក់នៅ​ និងបានជួយឧបត្ថម្ភប្រាក់មួយចំនួន ដេីម្បីផ្គត់ផ្គង់ជីវភាព​ និងបានជូនក្មេងប្រុសទាំងពីរនាក់នោះទៅចំណតរថយន្តក្រុងដេីម្បីធ្វេីដំណេីរត្រលប់ទៅស្រុកកំណេីតវិញ​ ។ ក្មេងប្រុសដែលយេីងបានជួយសង្រ្គោះនោះមានឈ្មោះ​ :
    1-ឈ្មោះ ឈឿន ​លីហួរ ភេទប្រុស អាយុ 15ឆ្នាំ
    2-ឈ្មោះ សៀង តូលេខ ភេទប្រុស អាយុ 13ឆ្នាំ ៕

    ប្រភព៖ ប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់

    Share This Post:
    MPO4D jitutoto mpo4d Mpoplay