ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍នៅស្តុបច្រមុះជ្រូកស្ថានីយ៍ប្រេងសូគីមុិចប្រសព្វរវាងមហាវិថី ព្រះមុនី្នវង្ស រដ្ឋបាលរាជធានីភ្នំពេញនឹងធ្វើការកែសម្រួលប្រព័ន្ឋចរាចរណ៍ថ្មី
ភ្នំពេញ៖ យោងតាមការបញ្ជាក់ពីមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានឲ្យដឹងថា ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍នៅស្តុបច្រមុះជ្រូកស្ថានីយ៍ប្រេងសូគីមុិចប្រសព្វរវាងមហាវិថី ព្រះមុនី្នវង្ស មហាវិថីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងផ្លូវលេខ ២៧១ រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងកែសម្រួលប្រព័ន្ឋចរាចរណ៍ថ្មី ។

ដោយត្រូវការរៀបចំមានដូចជា ៖
– ពង្រីកទទឹង ៣ម៉ែត្រសងខាងលើមហាវិថីព្រះមុនី្នវង្សពី ២គន្លងទៅមក ទៅ៣គន្លងទៅមក
– ពង្រីកទទឹង ៣ម៉ែត្រសងខាងផ្លូវលេខ ២៧១ ពី ២គន្លងទៅមក ទៅ៣គន្លងទៅមក
– បង្កើតផ្លូវថ្មី កាត់ទីតាំងដីស្ថានីយ៍សូគីមុិច សម្រាប់ទិសដៅចរាចរណ៍ភ្ជាប់ពីមហាវិថីព្រះមុនីវង្ស ឆ្ពោះទៅសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
– បង្កើតផ្លូវថ្មី កាត់ទីតាំងដីស្ថានីយ៍ប្រេងសូគីមុិច សម្រាប់ទិសចរាចរបត់ស្តាំភ្ជាប់ពីមហាវិថីព្រះមុនី្នវង្ស ឆ្ពោះទៅផ្លូវលេខ ២៧១ ។
– កែសម្រួលប្រព័ន្ឋភ្លើងស្តុបចរាចរណ៍ថ្មីឡើងវិញ ៕




