របៀបថែរក្សាចិញ្ចើមងាយៗ សម្រាប់សុភាពនារីដែលសាក់ចិញ្ចើម
ការសាក់ចិញ្ចើមកំពុងតែទទួលបានការចាប់អារម្មណ៍ជាច្រើនសម្រាប់សុភាពនារី ជាពិសេសសម្រាប់នារីដែលពុំសូវមានរោមចិញ្ចើមពួកគេសាក់ដើម្បីឲ្យឃើញមានរោមចិញ្ចើមច្រើន និងមានភាពស្រស់ស្អាត។ ប៉ុន្ដែអ្នកមិនដឹងទេថាការសាក់ចិញ្ចើមទាមទារឲ្យមានការមើលថែយ៉ាងល្អ ទើបអ្នកទទួលបាននូវភាពស្រស់ស្អាត និងជាប់បានល្អជាពិសេសមិនធ្វើឲ្យទឹកថ្នាំឃើញកកឡើយ។ ខាងក្រោមនេះគឺជាវិធីដើម្បីការពារចិញ្ចើមរបស់ឲ្យមានភាពជាប់ល្អ៖
១. ព្យាយាមកុំប៉ះជានៅតំបន់ចិញ្ចើមពី ៥ ទៅ ៧ថ្ងៃដំបូង៖ នៅពេលដែលអ្នកធ្វើការសាក់ហើយនៅក្នុងកំឡុងពេល ១សប្ដាហ៍ដំបូងនៅពេលដែលអ្នកធ្វើការលុបលាងមុខ អ្នកមិនគួរយកក្រណាត់អ្វីមកជូតខ្លាំងនៅបរិវេណចិញ្ចើមរបស់អ្នកនោះទេ។
២. អ្នកគួរតែប្រើ Vaseline រឺក៏លេ៖ យកមកលាបនៅតំបន់ចិញ្ចើមរបស់អ្នកព្រោះថានៅពេលដែលអ្នកសាក់ដំបូងវានឹងឡើងហើមក្រហម ហេតុនេះការពារកុំឲ្យវាស្ងួតពេកអ្នកគួរតែលាបVaseline ដើម្បីជួយឲ្យចិញ្ចើមមានសំណើម។
៣. អ្នកមិនគួរយកដៃទៅត្រដុសចិញ្ចើម រឺក៏អេសនោះទេ៖ ព្រោះថាក្រចក រឺក៏ដៃរបស់អ្នកអាចនឹងមានមេរោគ ហេតុនេះបើសិនជាអ្នកយកដៃរបស់អ្នកទៅត្រដុសជាមួយនឹងចិញ្ចើមអាចបង្កឲ្យឆ្លងមេរោគយ៉ាងងាយ។
៤. ព្យាយាមកុំនៅក្រោមកម្ដៅព្រះអាទិត្យ រឺក៏ធ្វើអ្វីឲ្យបែកញើសច្រើន៖ ដើម្បីរក្សាទឹកថ្នាំឲ្យនៅល្អ អ្នកគួរតែគេចកុំត្រូវពន្លឺថ្ងៃ ក៏ដូចជាហាត់ប្រានជាដើមព្រោះថាការបែកញើសអាចធ្វើឲ្យទឹកថ្នាំមិនស្អាត។
៥. កុំប៉ះពាល់តំបន់ចិញ្ចើមរបស់អ្នកនៅសប្ដាហ៍ដំបូង៖ ការធ្វើបែបនេះអាចឲ្យចិញ្ចើមរបស់អ្នករលាកបាន៕
អត្ថបទ៖ Sai
ប្រភព៖mthai