ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រន្ធត់ណាស់! នារីម្នាក់ចុះងូតទឹកជ្រោះលេងក៏រអិលជើងត្រូវទឹកហូរយកទៅ ហើយត្រូវបុរសម្នាក់ខំហក់ទៅជួយចាប់បានអាវនាងដែរ តែទឹកហូរខ្លាំងពេកក៏របូតដៃ បណ្តាលឲ្យនាងហូរតាមទឹកស្លាប់បាត់បង់ជីវិតទៅ

    BY Khmernote Media July 11, 2020
    រន្ធត់ណាស់! នារីម្នាក់ចុះងូតទឹកជ្រោះលេងក៏រអិលជើងត្រូវទឹកហូរយកទៅ ហើយត្រូវបុរសម្នាក់ខំហក់ទៅជួយចាប់បានអាវនាងដែរ តែទឹកហូរខ្លាំងពេកក៏របូតដៃ បណ្តាលឲ្យនាងហូរតាមទឹកស្លាប់បាត់បង់ជីវិតទៅ

    ខេត្តពោធិ៍សាត់ ៖ នៅរសៀលថ្ងៃទី១០ ខែកក្តដា ឆ្នាំ២០២០ មាននារីម្នាក់ បានរអិលជើងធ្លាក់ទឹកជ្រោះ នៅរមណីយដ្ឋាន “ទឹកធ្លាក់ថ្មដាតូច” បណ្តាលឲ្យបានបាត់បង់ជីវិត ដោយសារតែកម្លាំងទឹកហូរខ្លាំងពេក នៅរាត្រីយប់ថ្ងៃទី១០ ទឹកនៅតែបន្តឡើងខ្លាំង ទើបធ្វើអោយខាងកម្លាំងពិបាកក្នុងការស្វែងរកជនរងគ្រោះទើបធ្វើការរងចាំ ។ លុះព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០ កម្លាំងចម្រុះដឹកនាំដោយលោកវរសេនីយ៍ឯកចាន់ ប៊ុនឌី មេបញ្ជាការ កងការពារព្រំដែនលេខ៥០១ បានដឹកនាំកម្លាំងមុជទឹករកឃើញសពជនរងដែលត្រូវបានទឹកកួចយកដោយជំនន់ទឹកភ្លៀងកាលពីម្សិលម៉ិញ ។

    បើតាមសម្ដីបុរសម្នាក់ឈ្មោះ ប៊ុន ទិត្យ អាយុ៣៤ឆ្នាំ ដែលឃើញហេតុការណ៍ផ្ទាល់បានបញ្ជាក់ថា នៅមុនពេលកើតហេតុ គាត់កំពុងហូបបាយ ស្រាប់តែឃើញទឹកហូរកួចនារីម្នាក់ ធ្វើអោយគាត់ហក់ទៅជួយចាប់ដោយដៃម្ខាង ចាប់ខ្សែពួរ និងដៃម្ខាងទៀតចាប់ជាប់អាវនារីនោះ ប៉ុន្តែដោយសាទឹកហូរខ្លាំងពេក ក៏របូតដៃនាងធ្លាក់ទៅខាងក្រោមជ្រោះ បណ្ដាលឲ្យនាងហូរតាមទឹកទៅជាមួយតែម្តង បង្កការភ្ញាក់ផ្អេីលយ៉ាងខ្លាំង ។

    សេចក្ដីរាយការណ៍បានឲ្យក្រុមការងារខ្មែរណូតដឹងថា ភ្លាមៗនោះបន្ទាប់ពីទទួលបានដំណឹងនេះ កងកម្លាំងសហការសរុប៦៣នាក់(ក្នុងនោះកម្លាំងកងការពារព្រំដែនលេខ៥០១ ចំនួន៣៣នាក់, កម្លាំងវរសេនាធំលេខ១ ចំនួន ១៥នាក់, កម្លាំងអនុសេនាធំ ផ្នែកសឹករងស្រុកវាលវែង ១០នាក់, ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំថ្មដា ៥នាក់) ដឹកនាំដោយលោកវរសេនីយ៍ឯកចាន់ ប៊ុនឌី មេបញ្ជាការកងការពារព្រំដែនលេខ៥០១ ចុះបញ្ជានិងដឹកនាំកម្លាំងមុជទឹករក រហូតឃើញសពជនរងដែលត្រូវបានទឹកកួចយកដោយជំនន់ទឹកភ្លៀង កាលពីម្សិលម៉ិញនៅម៉ោង១៤:៣០នាទីថ្ងៃទី១០ខែកក្តដាឆ្នាំ២០២០នេះ នៅចំណុចទឹកធ្លាក់ថ្មដាតូច TU59302.51242 ស្ថិតក្នុងភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិសាត់។ លោកមេបញ្ជាការកងការពារព្រំដែនលេខ៥០១ បានថ្លែងប្រាប់ថា សូមបងប្អូនមានការប្រុងប្រយ័ត្នខ្ពស់ ព្រោះទឹកភ្នំហូរឡើងលឿនណាស់។

    នារីរងគ្រោះឈ្មោះ នូ រ៉ានាត អាយុ២៨ឆ្នាំ រស់នៅភូមិទ្រលោកត្បូង ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។ បច្ចុប្បន្នសព ត្រូវបានប្រគល់ជូនសាច់ញាតិចាត់ចែងយកទៅធ្វើបុណ្យតាមប្រពៃណី ។

    សូមបញ្ជាក់ថា រមណីយដ្ឋានទឹកធ្លាក់ថ្មដាតូច ជាទីកន្លែងកម្សាន្តថ្មីសន្លាង ជាមួយនឹងសម្រស់ព្រៃភ្នំធម្មជាតិល្អប្លែក ស្ថិតនៅមិនឆ្ងាយប៉ុន្មានពីផ្លូវជាតិលេខ៥៥ ដែលទើបកសាងថ្មីនោះ ទឹកធ្លាក់ ថ្មដាតូច ឬ អ្នកខ្លះនិយមហៅ ទឹកធ្លាក់ភ្នំ១០០៥ កំពុងទទួលបានការចាប់អារម្មណ៍ពីភ្ញៀវទេសចរ ដែលធ្វើដំណើរឆ្លងកាត់តំបន់ព្រៃភ្នំនៃខេត្តពោធិ៍សាត់នេះ ឆ្ពោះទៅកាន់ច្រកថ្មដា នាព្រំប្រទល់ជាមួយខេត្ដត្រាតប្រទេសថៃ ។

    ការធ្វើដំណើរលើវិថីពត់ពេន តាមជម្រាលភ្នំខ្ពស់ៗ ប្រមាណ ៥០គីឡូម៉ែត្រពីទីរួមស្រុកវាលវែង ឬ ១៥៣ គីឡូម៉ែត្រពីទីរួមខេត្តពោធិ៍សាត់ ទឹកធ្លាក់នេះស្ថិតនៅក្នុង ភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។

    រមណីយដ្ឋាននេះ មានចម្ងាយជាង១០០ម៉ែត្រប៉ុណ្ណោះ ដើរចុះពីផ្លូវជាតិលេខ៥៥ ភ្ញៀវទេសចរនឹងបានឃើញ ទឹកហូរលើជម្រាលថ្មជាដំណាក់ ដូចកាំជណ្ដើរ ដែលផ្ដល់ភាពងាយស្រួល ងូតកម្សាន្ដដល់ភ្ញៀវទេសចរ អមដោយទេសភាពព្រៃព្រឹក្សា។ ទឹកធ្លាក់ថ្មដាតូចនេះមាន២ថ្នាក់ ខាងលើ ដែលលោកអ្នកដើរចុះមកដល់មុនគេ គឺជាទីឋានសម្រាប់ងូតទឹកលេងកម្សាន្ត ដោយសារដំណាក់នេះ មានទឹកធ្លាក់ហូរលើជម្រាលជាថ្នាក់ៗ ដូចកាំជណ្តើរ ។

    ថ្នាក់ខាងក្រោម គឺជាល្បាក់ទឹកធ្លាក់កម្ពស់ជិត ១០ម៉ែត្រ ការមុជទឹកលេងនៅទីនោះ ពិតជាធ្វើឱ្យលោកអ្នកមានអារម្មណ៍ស្រស់ថ្លា បន្ទាប់ពីហត់នឿយពីដំណើរកម្សាន្តតាមតំបន់ព្រៃភ្នំ ទឹកធ្លាក់នេះ មានទឹកហូរខួបប្រាំង ខួបវស្សា គ្រាន់តែនៅរដូវប្រាំងមានទឹកហូរតិចប៉ុណ្ណោះ៕

     

    ដោយ: បងម៉េង ខ្មែរណូត

    Share This Post:
    MPO4D jitutoto mpo4d Mpoplay