ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    បុរសម្នាក់ជាពេទ្យធ្មេញចិត្តធម៌ផង និងជាអ្នកចម្រៀង​ផង បានស្លាប់បាត់បង់ជីវិត ដោយសារជិះម៉ូតូបុកទ្រូងផ្លូវ​ ព្រឹកមិញនេះ

    BY Khmernote Media July 12, 2020
    បុរសម្នាក់ជាពេទ្យធ្មេញចិត្តធម៌ផង និងជាអ្នកចម្រៀង​ផង បានស្លាប់បាត់បង់ជីវិត ដោយសារជិះម៉ូតូបុកទ្រូងផ្លូវ​ ព្រឹកមិញនេះ

    រាជធានីភ្នំពេញ ៖ បុរសរងគ្រោះម្នាក់ឈ្មោះ ហ៊ាង វេងហេង ហៅហេង អាយុ២៦ឆ្នាំ មុខរបរជាគ្រូពេទ្យធ្មេញ ដែលគេហៅគាត់ថា វេហា ជាអ្នកចម្រៀងនៅ DMX PARTY PLACE បានជួបគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យស្លាប់ ពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ បន្ទាប់ពីជិះម៉ូតូ Zoomer-X ឌុបគ្នា២នាក់ ចេញពីជួបជុំគ្នា បំណងត្រលប់ទៅផ្ទះ បែរជាទៅបុកផ្ទប់របាំងថ្មពុះចែកទ្រូងផ្លូវ ហើយខ្ទាតបោកនឹងថ្នល់ពេញទំហឹង ។

    ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីម៉ោង០៤:៣៥នាទីទាបភ្លឺ ឈានចូលថ្ងៃអាទិត្យ ទី១២ ខែកក្តដា ឆ្នាំ២០២០នេះ នៅលើកំណាត់ផ្លូវ២៧១ ត្រង់ចំណុចមុខផ្ទះចម្លាក់នាគ(ខាងកើតស្តុបទំនប់ទឹក៣០០ម៉ែត្រ) ស្ថិតក្នុងសង្កាត់ទួលទំពូងទី២ខណ្ឌចំការមន រាជធានីភ្នំពេញ ។

    តាមសម្ដីមិត្តភក្តិរបស់ជនរងគ្រោះបានរៀបរាប់ប្រាប់សមត្ថកិច្ចថា នៅមុនពេលកើត បុរសរងគ្រោះ រួមទាំងពួកគេដែលជាមិត្តភក្តិមានគ្នា៤-៥នាក់ ជិះម៉ូតូ៣គ្រឿង ចេញពីហូបអីជុំគ្នា ដោយធ្វើដំណើរតាមផ្លូវ២៧១ ទិសដៅពីកើតទៅលិច ដោយជិះម៉ូតូបណ្ដើរជជែកគ្នាជាមួយមិត្តភិក្តបណ្ដើរ ដោយមិនចាប់អារម្មណ៍ថា បុរសរងគ្រោះទាំងពីរនាក់ជិះម៉ូតូឌុបគ្នាទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវនៅចំណុចកើតហេតុខាងលើនោះទេ លុះពេលជិះមកដល់ស្រាប់តែឃើញ មនុស្សចោមរោមពេញកន្លែងកើតហេតុ ហើយមានរថយន្តសង្គ្រោះពីរគ្រឿងមកដល់ទៀត ក៏ឈប់ម៉ូតូមើលឃើញមិត្តភក្ដិរបស់គាត់(ជនរងគ្រោះទាំងពីរនាក់)រងរបួសដេកដួលនៅលើថ្នល់ទៅហើយ ហើយគ្រូពេទ្យកំពុងជួយសង្គ្រោះ រួចលើកឡើងរថយន្តដឹកបញ្ជូនទៅមន្ទីរពេទ្យរុស្សីដើម្បីសង្គ្រោះជីវិតផងដែរ ។

    យោងតាមសម្ដីសន្តិសុខម្នាក់ដែលយាមនៅក្បែរកន្លែងកើតហេតុបានប្រាប់ដែរថា បន្ទាប់ពីលឺសូរប្រ៉ាវគាត់ឃើញមានរថយន្តបើកស្របទិសគ្នាមកលឿនដែរ តែមិនដឹងថាប៉ះកៀរម៉ូតូឬក៏អត់នោះទេ រថយន្តក៏បើកទៅធម្មតាបាត់ទៅ ទើបគាត់ដើរឆ្លងទៅមើលឃើញជនរងគ្រោះដែលជាអ្នកបើកម៉ូតូរងរបួសក្អួតឈាមមកហើយ ចំណែកអ្នកជិះក្រោយរបួសជើងខាងឆ្វេង បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ដែលធ្វើដំណើរឆ្លងកាត់នោះចុះមកមើល ភ្លាមនោះក៏ឃើញមិត្តភក្ដិជនរងគ្រោះបានមកដល់ដែរ ហើយក៏មានរថយន្តសង្គ្រោះ២គ្រឿងបានមកដល់ រួចប្រញាប់ចុះទៅជួយសង្គ្រោះជនរងគ្រោះដែលរបួសធ្ងន់ធ្ងរខ្លាំង និងបុរសម្នាក់ទៀតជិះពីក្រោយ រងរបួសជើងខាងឆ្វេង ដឹកបញ្ជូនទៅសង្គ្រោះបន្ទាន់ភ្លាមៗនៅមន្ទីរពេទ្យរុស្សី ។ ចំណែកឯមិត្តភក្តរបស់ជនរងគ្រោះបានរក្សាទុកកាបូបស្ពាយរបស់ជនរងគ្រោះបណ្ដោះអាសន្ន និងជិះម៉ូតូរបស់ជនរងគ្រោះចេញទៅ ហើយអ្នកនៅកន្លែងកើតហេតុក៏បានសួរនាំដែរ តែគាត់ប្រាប់មកថា មិនអីទេ ហើយជិះទៅតាមឡានពេទ្យបាត់ទៅ។

    លុះមកដល់មន្ទីរពេទ្យ ក្រុមគ្រូពេទ្យរបស់មន្ទីរពេទ្យរុស្សីបានជួយសង្គ្រោះអស់លទ្ធភាពហើយ ដោយស្ថានភាពរបួសធ្ងន់ធ្ងរពេក ទើបជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅ ។ ទើបឃើញសមត្ថកិច្ចមូលដ្ឋានមានទាំងលោកមេប៉ុស្តិ៍ទួលទំពូងទី២ និងមន្ត្រីនគរបាលចរាចរណ៍ខណ្ឌចំការមន ចុះមកពិនិត្យមើល និងសួរនាំមិត្តភក្តិជនរងគ្រោះផងដែរ៕

     

    ដោយ៖ បងម៉េង ខ្មែរណូត

    Share This Post:
    MPO4D jitutoto mpo4d Mpoplay