ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    បុរសយោធាម្នាក់មិនដឹងស្មុគស្មាញចិត្តរឿងអី ដកកាំភ្លើងបាញ់៣គ្រាប់រំសាយកំហឹង ផ្អើលសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ ឆ្មក់ចូលចាប់ឃាត់ខ្លួនដល់ក្នុងបន្ទប់ទាំងយប់

    BY Khmernote Media July 13, 2020
    បុរសយោធាម្នាក់មិនដឹងស្មុគស្មាញចិត្តរឿងអី ដកកាំភ្លើងបាញ់៣គ្រាប់រំសាយកំហឹង ផ្អើលសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ ឆ្មក់ចូលចាប់ឃាត់ខ្លួនដល់ក្នុងបន្ទប់ទាំងយប់

    រាជធានីភ្នំពេញ ៖ យោធាម្នាក់ពាក់សក្តិ៤ ផឹកស្រវឹងស្រឿងៗ មិនដឹងស្មុគស្មាញផ្លូវចិត្តរឿងអ្វីខ្លះទេ ទើបសុញគំនិតគិតអ្វីមិនចេញ បែរជាដកកាំភ្លើងខ្លីរបស់ខ្លួន ផ្ទុះអាវុធ៣គ្រាប់ បង្កការភ្ញាក់ផ្អើលឡើងដល់បងប្អូនរស់នៅជិតខាង ភ័យខ្លាចយ៉ាងខ្លាំង ផ្អើលកម្លាំងនគរបាលមួយចំហៀងខណ្ឌពោធិ៍សែនជ័យ ចេញអន្តរាគមន៍សំដៅឆ្ពោះទៅកន្លែងដែលផ្ទុះអាវុធនោះធ្វើការឡោមព័ទ្ធ ហើយឆ្មក់ចូលដល់ក្នុងបន្ទប់ជួល ឃាត់ខ្លួនខ្មាន់កាំភ្លើងបានភ្លាមៗផងដែរ ។

    ករណីផ្ទុះអាវុធបាញ់បោះសេរីនេះបានកើតឡើងកាលពីវេលាម៉ោង០៨:១០នាទីយប់ ថ្ងៃអាទិត្យ ទី១២ ខែកក្កដា ឆ្នាំ២០២០នេះ នៅក្នុងបន្ទប់ជួលមួយកន្លែង លេខC-៥ ស្ថិតក្នុងភូមិត្រពាំងរំចេក សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

    បើតាមប្រភពពីនគរបាលខណ្ឌពោធិ៍សែនជ័យបានប្រាប់ក្រុមការងារខ្មែរណូតពីដំណើររឿងហេតុដូច្នេះថា ខ្មាន់កាំភ្លើងដែលផ្ទុះអាវុ (បាញ់បោះសេរី) ខាងលើមានឈ្មោះ សោម ពិសិដ្ធ ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរជាយោធាកងឯកភាព ទីចាត់ការឃោសនាពត៍មាន អគ្គបញ្ជាការ ឋានន្តរសក្ដិវរ:សេនីយ៍ត្រីយ៍ អត្តលេខ០១៦៨២៩ ប្រើប្រាស់អាវុធខ្លីម៉ាកK59 លេខ៧២៦១។ ហើយនៅមុនពេលកើតហេតុ ជនបង្កបានមកផឹកស៊ីជាមួយមិត្តភក្ត័ចំនួន៤នាក់ នៅបន្ទប់ខាងលើ ពេលកំពុងផឹកនោះជនបង្កបាននិយាយថា ខ្លួនពិបាកចិត្តណាស់ ប៉ុន្តែមិនដឹងថាពិបាកចិត្តរឿងអ្វីទេ បានផឹកស៊ីជល់កែវបានមួយសន្ទុះ ស្រាប់តែជនបង្កបានធ្វើសកម្មភាពដកកាំភ្លើងខ្លីរបស់ខ្លួនបាញ់ចំនួន៣គ្រាប់តែម្ដង ដោយមួយគ្រាប់បាញ់នៅក្នុងបន្ទប់ទឹក គ្រាប់ទី២បាញ់សំដៅទ្វារបន្ទប់ និងគ្រាប់ទី៣ បាញ់ឡើងទៅលើមេឃ ។

    សូមរំលឹកថាកន្លងមកប្រមុខសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានប្រកាសចាត់វិធានការ តាមផ្លូវច្បាប់ចំពោះ អ្នកបាញ់បោះសេរី ដោយគ្មានការលើកលែងឡើយ បើទោះបីជាអ្នកនោះត្រកូលអ្វី ឬអ្នកណាក៏ដោយ អោយតែប្រព្រឹត្តខុស ត្រូវតែទទួលទោសតាមច្បាប់ ។ គួររំលឹកថា ករណីផ្ទុះអាវុធ បែបអនាធិបតេយ្យនេះកន្លងមក សមត្ថកិច្ចបានចាប់ឃាត់ខ្លួន លោកឧកញ៉ា និងថ្នាក់ផ្កាយជាច្រើននាក់បន្តបន្ទាប់គ្នា ដោយសារតែប្រព្រឹត្តិអំពើខុសច្បាប់ ផ្ទុះអាវុធ(បាញ់បោះសេរី)បែបអនាធិតេយ្យនេះផងដែរ ។

    មហាជនរងចាំមើលថា សមត្ថកិច្ចនឹងកសាងសុំណំរឿងចាត់ការបុរសដែលផ្ទុះអាវុធរំសាយកំហឹងនេះ ទៅតាមនីតិវីធីបែបណាទៀត ដើម្បីជាការព្រមានទៅមនុស្សដទៃទៀត កុំអាងតែខ្លួនមានបុណ្យស័ក្តិ មានអាវុធប្រើប្រាស់ ដើរបាញ់បោះសេរី មើលតែប្រទេសគ្មានច្បាប់ទម្លាប់។

    បច្ចុប្បន្នជនបង្កររួមទាំងវត្ថុតាង ត្រូវបានកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួននិងសាកសួររឿងលម្អិតនៃការផ្ទុះអាវុធនេះ នៅស្នាក់ការប៉ុស្តិ៍នគរបាលចោមចៅទី១ ដើម្បីរងចាំកសាងសំណុំរឿងតាមនិតិវិធីច្បាប់ ៕

    ដោយ៖ បងម៉េង ខ្មែរណូត

    Share This Post:
    MPO4D jitutoto mpo4d Mpoplay