ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អ្នកលក់ការ៉េម សៀវ ឡុងនី​ខ្មែរ រំភើប​ចិត្តស្ទើរហោះ ដោយសារបងស្រីទ្រីដាណា សន្យាធ្វើរឿងមួយនេះ ឲ្យគាត់សម្រាប់កូនៗ៤នាក់ និងម្តាយ

    BY Khmernote Media July 13, 2020
    អ្នកលក់ការ៉េម សៀវ ឡុងនី​ខ្មែរ រំភើប​ចិត្តស្ទើរហោះ ដោយសារបងស្រីទ្រីដាណា សន្យាធ្វើរឿងមួយនេះ ឲ្យគាត់សម្រាប់កូនៗ៤នាក់ និងម្តាយ

    សៀមរាប៖ បងស្រីម្នាក់ដែលជាអ្នកលក់ការ៉េមនៅខេត្តសៀមរាបមានរហ័សនាមថា សៀវ ឡុងនី​ខ្មែរ មានវោហាសព្ទ ធ្វើឲ្យអ្នកផងសើចសប្បាយពេលទិញការ៉េមរបស់គាត់ កាលពីម្សិលមិញនេះបានជួបនឹងបងស្រី ទ្រី ដាណា នៅសៀមរាបចៃដន្យ ហើយដោយឃើញពីការលំបាករបស់បងស្រីលក់ការ៉េម បងស្រីទ្រីដាណា បានជូនថវិកាខ្លះទៅគាត់ និងបានសន្យាថា ធ្វើផ្ទះ​សមល្មម​មួយជូនគាត់ទៀតផង។ បងស្រីទ្រី ដាណា បានរៀបរាប់ើលើហ្វេសបុកថា៖

     

    “ចៃដន្យណាស់ មកព្រះអង្គចេក ព្រះអង្គចម ស្រាប់តែលឺសំឡេងគាត់ហៅ idol ហើយលួចថតទៀត😂😂 បងប្អូន​ស្គាល់​គាត់​ទេ គាត់​ហ្នឹង​ហើយ ល្បី​ថា​សៀវ ឡុងនី​ខ្មែរ ចូល​ចិត្ត​ធ្វើ​ឱ្យ​គេ​សើច​នៅ​សៀមរាបនោះ🙂 តាម​ពិត ជីវិត​គាត់​កម្សត់​ណាស់ មិន​មែន​សប្បាយ​ដូច​នៅ​ក្រៅ​ចឹង​ទេ គាត់​ធ្វើ​ចឹង ព្រោះ​ចង់​លក់​ការ៉េម​ដាច់ 😢😢😢 គាត់​និង​ប្ដី​បែក​គ្នា ហើយ​ឥឡូវ​គាត់​ចិញ្ចឹម​កូន ៤​នាក់ និងម្ដាយ គ្មាន​កន្លែង​នៅ​ស្រួល​ទេ។ គាត់រួសរាយណាស់ មកជិតខ្ញុំ សើចដាក់ខ្ញុំ ខ្ញុំក៏សួរនាំជីវិតគាត់ ហើយ​គាត់​ថា​ចង់​បាន​កូន​ផ្ទះ​ល្មម​មួយនៅជាមួយកូនៗ និងម៉ែគាត់។ អាណិត​គាត់ ខំ​ប្រឹង ហើយ​ក៏​ឃើញ​គាត់​តាម tiktok ច្រើន​ដែរ។ ខ្ញុំនឹងសង់ផ្ទះ​ល្មម​មួយ​ឱ្យ​គាត់ ឃើញ​គាត់​រំភើប​ចិត្ត ខ្ញុំ​នេះ​ក៏​សប្បាយ​ដែរ។ ខ្ញុំ​ចូល​ចិត្ត​អ្នក​តស៊ូ​ណាស់ ដូច​គាត់​ចឹង គឺ​ចង់​ជួយ​មែន​ទែន 💪💪

     

    Share This Post:
    MPO4D jitutoto mpo4d Mpoplay