ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    Update: មកដឹងលំអិតពីករណីឆាបឆេះព្រះវិហារចំណាស់នៅខេត្តកណ្តាល ខូចខាតព្រះវិហារ១ខ្នង ព្រះពុទ្ធដិមាករតូចធំ៨អង្គ និងសំភារៈជាច្រើនទៀត

    BY Khmernote Media July 13, 2020
    Update: មកដឹងលំអិតពីករណីឆាបឆេះព្រះវិហារចំណាស់នៅខេត្តកណ្តាល ខូចខាតព្រះវិហារ១ខ្នង ព្រះពុទ្ធដិមាករតូចធំ៨អង្គ និងសំភារៈជាច្រើនទៀត

    ខេត្តកណ្ដាល៖ ថ្ងៃច័ន្ទ ៨រោច ខែអាសាឍឆ្នាំជូត ទោស័កពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ មានករណីអគ្គិភ័យឆេះវិហារវត្តបឹងខ្យាង ដែលកើតហេតុវេលាម៉ោង ១១ និង៤០នាទីថ្ងៃ១៣ ខែកក្កដា ឆ្នាំ២០២០ ឆេះព្រះវិហាវត្ត ១ខ្នង ចំណុចវត្តបឹងខ្យាងភូមិប្រឡាយ ឃុំបឹងខ្យាង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ ព្រះចៅអធិការវត្តព្រះនាម ជួន មករា មានព្រះជន ៣៧ព្រះវស្សា គង់នៅវត្តកើតហេតុខាងលើ ។

    – សម្ភារៈខូចខាតរួមមានៈ
    ១- ព្រះវិហារ ១ខ្នង មានបណ្ដោយប្រវែង ១៦ម៉ែត្រ ទទឹងមានប្រវែង ៨ម៉ែត្រ កំពស់ ១៤ម៉ែត្រ ថ្មក្រោម ដៃរណែងឈើ ប្រកក្បឿងស្រកាលិញ ឆេះខូចខាតអស់ទាំងស្រុង។
    ២- ព្រះពុទ្ធដិមាករធំ ១ព្រះអង្គ និងព្រះពុទ្ធដិមាករតូចចំនួន ៧អង្គ
    ៣- ទៀនវស្សាចំនួន ៣គូ ធំ តូចចំនួន ២គូ
    ៤- ព្រហ្មចំនួន ៤ខ្សែ
    ៥- កន្ទេលចំនួន ៥ខ្សែ

    មូលហេតុនៃការឆេះគឺ ដោយសារទុស្សេខ្សែភ្លើងក្រោយបាឡាំងព្រះ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ៨គ្រឿងប្រើប្រាស់អស់ទឹក ៩ធុងស្មើរនិង ៧៣ម៉ែត្រគីប ។
    រថយន្តអគ្គិភ័យស្រុក ១គ្រឿង រថយន្តអគ្គិភ័យខេត្តកណ្ដាលចំនួន ២គ្រឿង រថយន្តអគ្គិភ័យអង្គរក្សចំនួន ២គ្រឿង រថយន្តអគ្គិភ័យខាងព្រលានចំនួន ២គ្រឿង
    រថយន្តអគ្គិភ័យក្រុមហ៊ុនឯកជនចំនួន ១គ្រឿង។
    – កម្លាំងចូលរួមៈ
    កម្លាំងជំនាញស្រុក ១០នាក់​ កម្លាំងប៉ុស្តិ៍រដ្ឋបាលចំនួន ៣ប៉ុស្តិ៍ កម្លាំងអាវុធហត្ថស្រុកនឹងកម្លាំងប្រជាការពារចូលរួមជាច្រើននាក់ទៀត រលត់ជាស្ថាពរនៅវេលាម៉ោង ១២ និង៣៥នាទី ថ្ងៃខែដដែល។ គួរបញ្ជាក់ផងដែរថា ការឆាបឆេះនេះបណ្ដាលឲ្យខូចខាតទាំងស្រុង ៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay