ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រថយន្តដឹកអេតចាយទុកក្នុងឃ្លាំងស្រាប់តែឆ្លងចរន្តឆាបឆេះហើយក៏រអិលទម្លុះទ្វារចេញមកក្រៅផ្អើលដល់សមត្ថកិច្ចនិងបងប្អូនប្រជាពលរដ្ឋបាញ់ទឹកពន្លត់

    BY Khmernote Media July 13, 2020
    រថយន្តដឹកអេតចាយទុកក្នុងឃ្លាំងស្រាប់តែឆ្លងចរន្តឆាបឆេះហើយក៏រអិលទម្លុះទ្វារចេញមកក្រៅផ្អើលដល់សមត្ថកិច្ចនិងបងប្អូនប្រជាពលរដ្ឋបាញ់ទឹកពន្លត់

    ភ្នំពេញ៖ រថយន្តយីឌុប ដឹកទំនិញអេតចាយមួយគ្រឿង ខណៈម្ចាស់ចតទុកនៅក្នុងឃ្លាំងស្រាប់តែឆ្លងចរន្តផ្ទុះឆេះចេញជាភ្លើងហើយរអិល ទម្លុះទ្វារចេញមកក្រៅផ្អើលដល់សមត្ថកិច្ចនិងបងប្អូនប្រជាពលរដ្ឋបាញ់ទឹកពន្លត់ ហេតុការណ៍នេះដែលបានកើតឡើងនៅវេលាម៉ោង ២និង៣០នាទីរំលងអធ្រាត ឈានចូលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ ទុលមុខឃ្លាំងអេតចាយមួយកន្លែង ជិតនិងច្រកចូលសាលាសង្កាត់ ស្ទឹងមានជ័យ២ ផ្លូវ ២១៧ សង្កាត់ ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

    រថយន្តដែលត្រូវភ្លើងឆាបឆេះម៉ាកហ៊ីយុនដាយពណ៌ខៀវពាក់ស្លាកលេខភ្នំពេញ 3D5486 ផ្ទុកទំនិញអេតចាយពេញមួយរថយន្ត ។ តាមប្រភពពីបុគ្គលិកដែលស្នាក់នៅក្នុងឃ្លាំងបានអោយដឹងថាមុនពេលកើតហេតុ ពួកគាត់បាននាំសម្រាន្តលង់លក់ដូចសព្វដង លុះមកដល់ ម៉ោងកើតហេតុក៍ស្រាប់តែលឺសូរសំឡេងផ្ទុះ ហើយភ្លាមៗនោះពួកគាត់បានចេញមកមើលក៍ស្រាប់តែឃើញរថយន្តខាងលើមានអណ្ដាតភ្លើង ឆេះសន្ធោសន្ធៅហើយពេលដែលឆេះស្រាប់តែរថយន្ត រអិលចុះពីចំណោទដែលគ្មានមនុស្សបើកជ្រុលទៅបុកទ្វាររបងចេញមកក្រៅ លើផ្លូវ ថ្នល់តែម្តង។ ប្រភពបានបន្តទៀតថាបន្ទាប់ពីឃើញរថយន្តត្រូវភ្លើងឆាបឆេះហើយ ពួកគាត់ក៍ដូចជាកម្លាំងសមត្ថកិច្ចមូលដ្ឋានដែលល្បាត ឆ្លង កាត់ទីនោះបាននាំគ្នាយកបំពង់ពន្លត់អគ្គិភ័យជិត ១០បំពង់ មកបាញ់និងខ្លះទៀតបានយកទឹកមកជះជួយពន្លត់ ទើបធ្វើអោយភ្លើងរលត់ទៅវិញអស់នៅវេលាម៉ោង ៣:០០ យប់ ថ្ងៃដដែល ។

    ក្នុងហេតុការណ៍នេះដែលសមត្ថកិច្ចបានអោយដឹងទៀតថាករណីនេះមិនបណ្ដាលឲ្យមានអ្នករងរបួសនោះទេ គឺគ្រាន់តែខូចក្បាលរថយន្ដមួយ កំណាត់មុខអស់ទាំងស្រុងតែប៉ុណ្ណោះ ហើយករណីខាងលើនេះតាមការសន្និដ្ឋានជំហ៊ានដំបូងគឺបណ្ដាលមកពីឆ្លងចរន្តក្បាលអាគុយទើបបណ្ដាលឲ្យមានការឆាប់ឆេះបែបនេះ ចំណែកចំពោះករណីផ្សេងៗទៀតសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវតាមក្រោយជាបន្តទៀត ៕

    ប្រភព​ & អត្ថបទ៖ បងម៉េង ខ្មែរណូត

    Share This Post:
    MPO4D jitutoto mpo4d Mpoplay