សង្គម

មិនមែនតែខ្មែរយើងទេ ប្រទេសទាំងនេះក៏ឧស្សាហ៍ផ្លាស់ប្តូរក្រដាសប្រាក់ថ្មីដែរ

BY
Khmernote Media
May 17, 2018

ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា គម្រប់ ៦៥ យាងចូល ៦៦ព្រះវស្សា រាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យធនាគារជាតិនៃកម្ពុជា បានបញ្ចេញធនប័ត្រ (ក្រដាសប្រាក់) ប្រភេទ ២០,០០០ រៀល គំរូថ្មី ព្រមទាំងបង្ហាញនូវលក្ខណៈសម្គាល់នៃធនប័ត្រប្រភេទ ២០,០០០ រៀល គំរូថ្មីនេះ។

បន្ទាប់ពីមានការដាក់បង្ហាញក្រដាសប្រាក់ ២០,០០០រៀលគំរូថ្មីនេះរួច ធនាគារជាតិនៃកម្ពុជាក៏បានបញ្ជាក់ផងដែរថា ការប្តូរគំរូក្រដាសប្រាក់ថ្មីមិនមែនមានតែនៅកម្ពុជាយើងទេ នៅបរទេសក៏គេមានការផ្លាស់ប្តូរក្រដាសប្រាក់ដែរ ហើយការផ្លាស់ប្តូរនោះត្រូវធ្វើក្នុងរយៈពេលមួយសមស្របដែរ ជាក់ស្តែងប្រទេសនៅក្នុងតំបន ប្រទេសសឹង្ហបូរី ថៃ រុស្សី ម៉ិកស៊ិក ម៉ាឡេស៊ី ជាដើម៕

អត្ថបទ៖ សេម

រូបភាព៖ ធនាគារជាតិនៃកម្ពុជា

Share This Post: