ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    នារីស្រស់សោភាម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន ដែលប្រព្រឹត្តបទលើ្មសបទជួញដូរសារធាតុញៀនខុសច្បាប់

    BY Khmernote Media July 14, 2020
    នារីស្រស់សោភាម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន ដែលប្រព្រឹត្តបទលើ្មសបទជួញដូរសារធាតុញៀនខុសច្បាប់

    ភ្នំពេញ៖ នៅថៃ្ងទី១៣ ខែកក្កដា ឆាំ្ន២០២០ វេលាម៉ោង១០:០០នាទីព្រឹក កំលាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការខណ្ឌទួលគោក បានសហការជាមួយ កំលាំងនគរបាលប៉ុសិ៍្តរដ្ឋបាលបឹងកក់ទី១ និងកំលាំងគណៈបញ្ជាការឯកភាពសង្កាត់បឹងកក់ទី១ បានចុះធ្វើរដ្ឋបាល ដើម្បីការពារសុវត្ថិភាពនៅក្នុងមូលដ្ឋាន ខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនជនសង្ស័យស្រី ០១នាក់ ជាក់សែ្តង ដែលបានប្រព្រឹត្តបទលើ្មស ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចបន្ទប់ជួលលេខ០៣ ផ្លូវរថភ្លើង ក្រុមទី៥៤ ភូមិ១៤ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

    យោងតាមការបញ្ជាក់ពី សាលាខណ្ឌទួលគោក បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ គង់ ស្រីពៅ ហៅ យូរី ភេទស្រី អាយុ ២៣ឆាំ្ន ជនជាតិខែ្មរ មុខរបរ នារីបម្រើការងារ ក្នុងភោជនីយដ្ឋានយីហោ “៥៦” ស្នាក់នៅបន្ទប់ជួលលេខ០៣ ផ្លូវរថភ្លើង ក្រុមទី៥៤ ភូមិ១៤ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ៕

    ប្រភព៖ សាលាខណ្ឌទួលគោក

    Share This Post:
    MPO4D jitutoto mpo4d Mpoplay