ខ្មែរណូត

ស្វែងរក

  • PR

    Central Mall បាននាំចូលនូវម៉ូដែលថ្មីរបស់ម៉ាក Victorinox ដើម្បីបំពេញតម្រូវការអតិថិជន

    BY Khmernote Media May 17, 2018
    Central Mall បាននាំចូលនូវម៉ូដែលថ្មីរបស់ម៉ាក Victorinox ដើម្បីបំពេញតម្រូវការអតិថិជន

    សព្វថ្ងៃនេះ មានមនុស្សភាគច្រើន និយមចូលចិត្តប្រើសម្ភារៈម៉ាកល្បីៗ ដែលនាំចូលពីបរទេស ។ ទន្ទឹមនឹងនេះ ក៏មានម៉ាកផលិតផលជាច្រើន កំពុងតែធ្វើចរាចរក្នុងប្រទេសកម្ពុជា ដែលធ្វើឲ្យអ្នកពិបាកជ្រើសរើសម៉ាកផលិតផលមួយណា មានតម្លៃសមរម្យ និងល្អប្រើបានយូរ។

    ចំពោះម៉ាក Victorinox ត្រូវបានគេទទួលស្គាល់ថាជាម៉ាកមួយដែលអាចធានាបានពីគុណភាពល្អប្រើបានយូរ។ រីឯតម្លៃក៏អាចនិយាយបានថា សមរម្យអាចទទួលយកបាន ដែលមិនថ្លៃហួសហេតុ។ បច្ចុប្បន្ននេះដែរ ម៉ាកនេះកំពុងតែមានការទទួលស្គាល់យ៉ាងខ្លាំងនៅក្នុងប្រទេសកម្ពុជាយើង ហើយកាន់តែមានការនិយមចូលចិត្តពីសំណាក់អ្នកប្រើប្រាស់ទូទៅផងដែរ។

    ម៉ាក Victorinox នាំចូលផ្តាច់មុខដោយហាង Central Mall។ ហើយថ្មីៗនេះហាង Central Mall បាននាំចូលម៉ូដែលថ្មីៗរបស់ម៉ាកនេះដែរ ដែលមានដូចជា ETHERIUS – ETHERIUS , SPECTRA 2.0 – Spectra 2.0 , VICTORIA – Victoria , VX TOURING – VX TOURING ។
    ម៉ូដែលនិមួយៗសុទ្ធសឹងតែមានរូបរាងស្អាត បែបថ្លៃថ្នូ ជាមួយនឹងគុណភាពល្អជាពិសេសដែលអ្នកឆ្នៃម៉ូតរបស់ម៉ាក Victorinox មិនដែលរំលង។

    គួររំឮកផងដែរថា Central Mall ជាហាងដែលទទួលបានពេញនិយម និងជឿជាក់ពីអតិថិជន ថាជាងហាងដែលមានលក់ផលិតផលសម្រាប់ធ្វើដំណើរទូទៅ ហើយសុទ្ធសឹងជាម៉ាកពិតៗ និងផ្តល់ជូននូវការធានាទៅតាមការកំណត់របស់ម៉ាកនៃផលិតផលនីមួយៗ។

    លោកអ្នកអាចរកជាវបាននៅ Central Mall ដែលមានអាស័យដ្ឋាននៅផ្ទះលេខ ១០ ផ្លូវ លេខ៦៧ កែង ផ្លូវ លេខ១២៦ សង្កាត់ ផ្សារថ្មី២ ភ្នំពេញ ឬអាចទំនាក់ទំនងតាមទូរស័ព្ទលេខ ០២៣ ៩៦៦ ៣០០ ឬ Facebook https://www.facebook.com/centralmallphnompenh/.។

    Share This Post:
    MPO4D jitutoto mpo4d Mpoplay