ក្រោយពីថតវីដេអូរបស់ជនបរទេស ធ្វើការរិះគុណរឿងសំរាម ឥឡូវនេះអាជ្ញាធរមូលដ្ឋានបានធ្វើការចុះប្រមូល និងសម្អាត រៀបចំធុងសំរាមដាក់នៅទីតាំងសំខាន់ៗ នៅតាមដងផ្លូវ
ភ្នំពេញ៖ យោងតាមការចុះផ្សាយពី ក្រសួងសាធារណការ នឹងដឹកជញ្ជូន បានបញ្ជាក់ថា ដេីម្បីសោភ័ណភាពផ្លូវថ្នល់សាធារណៈ និងបរិស្ថានល្អ សូមដាក់កាកសំណល់ក្នុងធុងសំរាម ឬទីតាំងណាមួយ ដែលត្រូវបានអនុញ្ញាតដោយអាជ្ញាធរមូលដ្ឋាន ។

នាពេលកន្លងទៅនេះ មានជនបរទេសមួយរូប ដែលអាចនិយាយភាសាខ្មែរបានយ៉ាងច្បាស់ បានធ្វើការលើកសរសើរអំពីសម្រស់ស្រស់ស្អាតនៃផ្លូវបុប្ផាលាក់ខ្លួន (ផ្លូវជាតិលេខ៥៥)។ ជាមួយគ្នាផងដែរ គាត់ក៏បានលើកឡើងអំពីបញ្ហាសំរាម ដែលបានចោលនៅតាមដងផ្លូវជាតិមួយនេះ ធ្វេីឱ្យបាត់បង់សោភ័ណភាពផ្លូវ និងបរិស្ថាន។
សូមជម្រាបជូនថា ករណីសំរាមដូចមានបង្ហាញក្នុងវីដេអូរបស់ជនបរទេសនេះ អាជ្ញាធរមូលដ្ឋាន បានធ្វើការចុះប្រមូល និងសម្អាតរួចរាល់ហេីយ និងបានត្រៀមរៀបចំធុងសំរាមដាក់នៅទីតាំងសំខាន់ៗមួយចំនួន ដើម្បីសម្រួលអ្នកចុះកម្សាន្តនៅតាមដងផ្លូវមួយនេះ។
សំណូមពរ៖ បេីទោះបីជាមានធុងសំរាមក្តី ឬគ្មានក្តី សូមអ្នកប្រេីប្រាស់ផ្លូវថ្នល់សាធារណៈទាំងអស់ មេត្តាកុំចោលសំរាមតាមដងផ្លូវសាធារណៈ។ សូមដាក់កាកសំណល់ ក្នុងធុងសំរាម ឬទីតាំងណាមួយដែលត្រូវបានកំណត់ដោយអាជ្ញាធរមូលដ្ឋាន ដេីម្បីចូលរួមថែរក្សាសោភ័ណភាពផ្លូវថ្នល់ និងបរិស្ថាន របស់កម្ពុជាដែលមាន ធនធានធម្មជាតិ សំបូរបែប និងទេសភាពស្រស់បំព្រងទាំងអស់គ្នា ៕
សូមអរគុណ!





https://www.facebook.com/mpwt.gov.kh/videos/587745222129125/
ប្រភព៖ ក្រសួងសាធារណការ នឹងដឹកជញ្ជូន