ជឿអត់! រថយន្ដព្រូសមួយគ្រឿងនេះ មានកម្លាំងម៉ាស៊ីនជិតស្មើរថយន្ដប្រណាំង Formula 1?
- May 17, 2018
មនុស្សភាគច្រើនប្រាកដជាស្គាល់ហើយនូវរថយន្ដប្រភេទ Hatch back របស់ក្រុមហ៊ុន Toyata ម៉ូដែល Prius ដែលល្បីថាស៊ីសាំងតិចបំផុត ហើយមានភ្ជាប់មកជាមួយនឹងប្រព័ន្ធ Hybrid ទៀត។ ដោយឡែក សម្រាប់ទីផ្សារប្រទេសកម្ពុជា យើងក៏សង្កេតឃើញប្រជាជនភាគច្រើននិយមជិះរថយន្ដនេះដែរ ដោយហេតុស៊ីសាំងតិច និងខូចក៏ចំណាយប្រាក់ដើម្បីជួសជុលអស់តិចដូចគ្នាដែរ។

Toyota Prius រឺខ្មែរយើងនិយមហៅថាអាព្រូស មានភ្ជាប់មកជាមួយនឹងកម្លាំងម៉ាស៊ីនត្រឹម 1.5L ស៊ីឡាំង4 ជាមួយនឹងកម្លាំងសេះ 110hp ប៉ុណ្ណោះ។ ប៉ុន្ដែកាលពីពេលថ្មីៗនេះ មានអ្នកច្នៃរថយន្ដមួយក្រុមបានយករថយន្ដប្រភេទនេះមកកែច្នៃឡើងវិញ ដោយផ្លាស់ប្ដូរម៉ាស៊ីនទាំងមូលឲ្យមានកម្លាំងរហូតដល់ទៅ 800hp ឯណោះ។
អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតគឺ អាព្រូសមួយគ្រឿងនោះបានទទួលការផ្លាស់ប្ដូរកម្លាំងម៉ាស៊ីនមកជា 4.5L វិញ ជាមួយនឹងប្រអប់លេខដៃ 6លេខ ប្រព័ន្ធប្រាំងថ្មី កុងទ័រកំណត់ល្បឿនថ្មីផងដែរ និងគ្រឿងក្រោមថ្មីផងដែរ។ ក្រុមអ្នកច្នៃរថយន្ដទាំងនោះក៏បានដាក់ឈ្មោះថ្មីឲ្យ Toyota Prius នោះដែរគឺ Toyota PriuSRT8 ហើយវាពិតជាមានសមត្ថភាពមិនចាញ់ប្រភេទរថយន្ដប្រណាំង Formula 1 ឡើយ។
Fu
ប្រភព៖ Facebook
- Share This Post:











