ព័ត៌មានជាតិ
បុរសម្នាក់ដែលថតរូបអាក្រាតនៅតំបន់ឧទ្យានជាតិវីរៈជ័យ បានចេញលិខិតសុំទោស ក្រោយមន្ទីរបរិស្ថានធ្វើការថ្កោលទោស
BY Khmernote Media
July 15, 2020
ខេត្តរតនគិរី៖ យោងតាមការបញ្ជាក់ពីមន្ទីរបរិស្ថាន ខេត្តរតនគិរី បានឲ្យដឹងថា មន្ទីរបរិស្ថានបានចេញលិខិតថ្កោលទោសលើបុរសម្នាក់ ដែលបានបង្ហោះរូបអាក្រាតពុំគប្បីនៅក្នុងបណ្តាញសង្គមហ្វេសប៊ុកនៅឯតំបន់ឧទ្យានជាតិវីរៈជ័យ។

បន្ទាប់ពីមានការថ្កោលទោសពីសំណាក់មន្ទីរបរិស្ថានរួចមក នាព្រឹកថ្ងៃអាទិត្យ ទី១២ ខែកក្កដា ឆ្នាំ២០២០ កន្លងទៅ ម្ចាស់ផេកដែលមានឈ្មោះ ប៊ុត ប៊ុនថា បានធ្វើលិខិតស្នើសុំទោសផ្ញើមកមន្ទីរបរិស្ថានឱ្យលើកលែងទោសកំហុស និងសន្យាមិនឱ្យមានករណីនេះកើតឡើងជាលើកទីពីរឡើយ ដោយរូបលោកគ្មានចេតនា និងធ្វើឲ្យប៉ះពាល់ជាយថាហេតុណាមួយដល់ ឧទ្យានជាតិវីរៈជ័យ ដែលជាតំបន់បេតិកភណ្ឌអាស៊ាន បេតិកភណ្ឌជាតិ និងជាទីតាំងគោរពបូជារបស់បងប្អូនជនជាតិដើមភាគតិចក្នុងខេត្តរតនគិរីឡើយ៕
