ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    គ្រោះធម្មជាតិខ្យល់កន្ត្រាក់ និងរន្ទះ បណ្តាលអោយមនុស្សរងរបួសម្នាក់ ងាប់គោ១ក្បាល ខូចខាតផ្ទះ១០៩ខ្នង ក្នុងឃុំចំនួន២ នៅស្រុកកោះធំ

    BY Khmernote Media July 15, 2020
    គ្រោះធម្មជាតិខ្យល់កន្ត្រាក់ និងរន្ទះ បណ្តាលអោយមនុស្សរងរបួសម្នាក់ ងាប់គោ១ក្បាល ខូចខាតផ្ទះ១០៩ខ្នង ក្នុងឃុំចំនួន២ នៅស្រុកកោះធំ

    ខេត្តកណ្តាល៖ យោងតាមផេកក្រសួងធនធានទឹក និងឧតុនិយមបានឲ្យដឹងថា៖ កាលពីវេលាម៉ោង ៥និង៣០នាទីល្ងាចថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ ម្សិលមិញនេះ នៅស្រុកកោះធំ មានករណីភ្លៀងធ្លាក់លាយឡំនឹងខ្យល់កន្ត្រាក់ បណ្តាលឲ្យប៉ះពាល់ដល់លំនៅដ្ឋានប្រជាពលរដ្ឋចំនួន ០២ឃុំ ក្នុងឃុំឈើខ្មៅ និងឃុំសំពៅពូន ។

    ១.ឃុំឈើខ្មៅចំនួន ៥៥ខ្នងផ្ទះ៖ ក្នុងនោះ រលំផ្ទះចំនួន ០៣ខ្នង របើកដំបូលស័ង្កសី និងក្បឿនចំនួន ៥២ខ្នង និងងាប់សត្វគោ ចំនួន ០១ក្បាល
    ២.ឃុំសំពៅពូនចំនួន ៥៤ខ្នងផ្ទះ និង០២អគារ៖ ក្នុងនោះ របើកដំបូលក្បឿន ដំបូលស័ង្កសី និងជញ្ជាំងចំនួន ៥៤ខ្នងផ្ទះ របើកដំបូលវិទ្យាល័យហ៊ុនសែនសំពៅពូន ០២ខ្នង អស់ក្បឿនប្រមាណ ៣០០សន្លឹក និងរងរបួសស្រាល ០១នាក់(ធ្លាក់ឈើចំពីលើ) ភេទស្រី អាយុ៧៧ឆ្នាំ នៅភូមិព្រែកសែម ឃុំសំពៅពូន
    សរុបទាំង ០២ឃុំខាងលើ បណ្តាលឲ្យខូចខាត បាក់រលំផ្ទះចំនួន ០៣ខ្នង របើកដំបូលផ្ទះចំនួន ១០៦ខ្នង របើកដំបូលសាលា ០២អគារ ងាប់សត្វគោចំនួន ០១ក្បាល និងរងរបួសប្រជាពលរដ្ឋចំនួន ០១នាក់៕

    ប្រភព & អត្ថបទ៖ បងម៉េង ខ្មែរណូត

    Share This Post:
    MPO4D jitutoto mpo4d Mpoplay