ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រកឃើញងៀតបបែល និងពពុះសណ្តែកមានជាតិគីមីជាង៦០គីឡូក្រាម ព្រមទាំងម្ទេស និងស្លឹកគូឆាយ មានថ្នាំសំណល់កសិកម្ម

    BY Khmernote Media July 15, 2020
    រកឃើញងៀតបបែល និងពពុះសណ្តែកមានជាតិគីមីជាង៦០គីឡូក្រាម ព្រមទាំងម្ទេស និងស្លឹកគូឆាយ មានថ្នាំសំណល់កសិកម្ម

    (ខេត្តស្វាយរៀង)៖ ថ្ងៃពុធ ១០រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ មន្ត្រីសាខា ក.ប.ប ខេត្តស្វាយរៀង ដោយបានការសហការពីមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងគណៈកម្មការផ្សារ បានចុះត្រួតពិនិត្យគុណភាពសុវត្ថិភាពម្ហូបអាហារ នៅផ្សារវាលយន្ត ក្នុងទីរួមខេត្តស្វាយរៀង គោលដៅសំខាន់នៃការត្រួតពិនិត្យគឺដើម្បីស្រាវជ្រាវទប់ស្កាត់ការចរាចរណ៍ទំនិញខូចគុណភាព ក្លែងបន្លំស្លាកសញ្ញាផុតកំណត់កាលបរិច្ឆេទប្រើប្រាស់ និងមានសារធាតុគីមីហាមឃាត់ ។

    ក្នុងសកម្មភាពនេះដែរ មន្ត្រីជំនាញបានធ្វើតេស្តបឋមទៅលើផលិតផលម្ហូបអាហារចំនួន ២៥គំរូ និងបន្លែ ៤០គំរូ ដើម្បីរកសារធាតុគីមីហាមឃាត់ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ។ ជាមួយគ្នានោះ មន្ត្រីជំនាញបានធ្វើការត្រួតពិនិត្យរកភាពមិនអនុលោមនៅលើសំបកវេចខ្ចប់ផលិតផលម្ហូបអាហារផងដែរ ។

    * ជាលទ្ធផលមន្ត្រីជំនាញ បានរកឃើញម្ហូបអាហារ និងបន្លែមានផ្ទុកសារធាតុគីមី មួយចំនួន ដូចជា៖
    – ម្ទេស (មានថ្នាំសំណល់កសិកម្ម)
    -​ ស្លឹកគូឆាយ (មានថ្នាំសំណល់កសិកម្ម)
    – ងៀតបបែល ចំនួន ៣០គីឡូក្រាម (មានសារធាតុគីមីបូរ៉ាក់)
    – ពពុះសណ្តែក ចំនួន ៣៥គីឡូក្រាម (មានសារធាតុគីមីបូរ៉ាក់)

    បន្ទាប់មក មន្រ្តីសាខា ក.ប.ប ខេត្តស្វាយរៀង បានធ្វើកំណត់ហេតុដកហូត ទំនិញទាំងនោះយកទៅកម្ទេចចោលតាមនីតិវិធី។ ទន្ទឹមនឹងនោះមន្ត្រីជំនាញ បានធ្វើការណែនាំដល់អាជីវករ ឱ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត ៕

    ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF

    Share This Post:
    MPO4D jitutoto mpo4d Mpoplay