ព័ត៌មានជាតិ
លេងសើចម៉េចបាន ! ជួងគ្រាប់បែកខ្នាតយក្ស នៅក្នុងសាលាមួយ ក្នុងខេត្តព្រៃវែង ត្រូវបានស៊ីម៉ាក់ ដកហូត
BY Khmernote Media
July 15, 2020
សំបកគ្រាប់បែកខ្នាតយក្សមួយគ្រាប់ដែលនៅសេសសល់ពីសម័យសង្គ្រាមត្រូវបានគេយកទៅធ្វើជួងគោះលាន់រំពងនៅក្នុងវិទ្យាល័យ ជាស៊ីម រក្សជ័យ ស្ថិតនៅក្នុងភូមិរក្សជ័យ ឃុំរក្សជ័យ ស្រុកបាភ្នំ ខេត្តព្រៃវែង។ ជួងគ្រាប់បែកខ្នាតយក្សមួយនេះដែរត្រូវបាន មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ហៅកាត់ថា CMAC ធ្វើការដកហូតបានសំរេចនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០នេះ។

បើតាមការអោយដឹងនៅលើទំព័រ Facebook លោក ហេង រតនា នាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ហៅកាត់ថា CMAC បានរៀបរាប់ថា៖ “ឈប់លឺសំលេងជួងគ្រាប់បែកទៀតហេីយ!! ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០នេះ ដកហូតបានសំរេច! សូមអរគុណលោកនាយកសាលានិងប៉ូលីសមូលដ្ឋានចូលរួមសហការ! និងសូមអរគុណលោកម្ចាស់fab account ឈ្មោះAngkor Thom ដែលបានផ្តល់ពត៌មាននេះ។”



