សង្គម

ញាក់សាច់ ! ទើបទិញ Rolls-Royce Cullinan ថ្ងៃមុនសោះ ឥលូវសេដ្ឋីវ័យក្មេង ទ្រី ដាណា ចំណាយលុយជាង 1លានដុល្លារ ទិញ Lamborghini Urus ចំនួន 2គ្រឿងទៀត

BY
Khmernote Media
July 16, 2020

អ្នកនាង ទ្រី ដាណា ដែលគេស្គាល់ថាជាសេដ្ឋីវ័យក្មេងម្ចាស់ហាងមាស ទ្រី ដាណា និងជាម្ចាស់ក្រុមហ៊ុន NNP បានធ្វើអោយមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្រោយពេលដែលនាងទើបនឹងទិញរថយន្តទំនើបថ្លៃកប់ពពក Rolls-Royce Cullinan ដែលមានតំលៃខ្ទង់លានដុល្លារនៅលើទីផ្សារប្រទេសកម្ពុជា។ អ្វីដែលគួរអោយភ្ញាក់ផ្អើលទៀតនោះ គឺថ្មីៗអ្នកនាង ទ្រី ដាណា បានចំណាយលុយជាង 1លានដុល្លារបន្ថែមទៀត ដើម្បីទិញរថយន្តទំនើបកាត់ស្ព័រ Lamborghini Urus ចំនួន2គ្រឿងបន្ថែមទៀត ដែលមានពណ៌លឿងមួយគ្រឿង និងពណ៌ក្រហម មួយគ្រឿង។

គួរបញ្ជាក់ផងដែរថា រថយន្ត Lamborghini Urus នេះដែរត្រូវបានគេប៉ាន់ស្មានថាមានតំលៃប្រមាណ50 ទៅ 60ម៉ឺនដុល្លារក្នុងមួយគ្រឿង ខណៈដែលរថយន្ត Rolls-Royce Cullinan មានតំលៃប្រមាណ 1 លានដុល្លារ ក្រៅពីនោះនៅមានរថយន្ត Rolls-Royce ផ្សេងទៀត និងរថយន្តទំនើបៗជាច្រើនគ្រឿងទៀតដែលអ្នកនាង ទ្រី ដាណា បានប្រើប្រាស់នាពេលបច្ចុប្បន្ន៕

Share This Post: