ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រយៈពេលតែ១ខែចាប់ឡានដឹកលើសទម្ងន់បានជាង ២០០គ្រឿង និងពិន័យបានជាង ៤រយលានរៀល

    BY Khmernote Media July 16, 2020
    រយៈពេលតែ១ខែចាប់ឡានដឹកលើសទម្ងន់បានជាង ២០០គ្រឿង និងពិន័យបានជាង ៤រយលានរៀល

    យោងតាមការបញ្ជាក់ពី ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ក្នុងខែមិថុនា ឆ្នាំ២០២០ លេខាធិការដ្ឋានរបស់គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ចាប់បានរថយន្តដឹកទំនិញលើសទម្ងន់កម្រិតកំណត់ ចំនួន ២២៨គ្រឿង និងពិន័យបានថវិកាសរុបចំនួន ៤០៤ ៨៤០ ០០០រៀល។

    តាមរបាយការណ៍ ចំនួនរថយន្តដែលចាប់បានមានការថយចុះចំនួន ៤៨គ្រឿង បើប្រៀបធៀបទៅនឹងតួលេខខែមេសា ឆ្នាំ២០២០ ដែលមានចំនួន ២៧៦គ្រឿង។ ក្នុងចំណោមរថយន្តដែលចាប់បាននោះគិតចំនួនជាភាគរយមានដូចខាងក្រោម៖

    • លើសពី ៥%-១០% មានចំនួន ១០គ្រឿង
    • លើសពី ១០%-២០% មានចំនួន ១៣០គ្រឿង
    • លើសពី ២០% មានចំនួន ៨៨គ្រឿង
    សូមម្ចាស់រថយន្តដឹកទំនិញមេត្តាគោរពច្បាប់ និងកុំដឹកលើសទម្ងន់កម្រិតកំណត់ ដែលអាចបំផ្លាញផ្លូវជាតិ និងខាតបង់ថវិកាជាតិ៕

    ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay