ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឪពុកចុងចិត្តព្រៃផ្សៃផឹកស្រាស្រវឹងប្រើអំពើហិង្សាទៅលើប្រពន្ធមានជម្ងឺប្រចាំកាយនិងមានផ្ទៃពោះ រហូតបណ្ដាលឲ្យក្តៅខ្លួនស្រៀវរងាខ្លាំងទៅព្យាបាលនៅមន្ទីរពេទ្យ ៧ថ្ងៃក៏បាត់បង់ជីវិត

    BY Khmernote Media July 16, 2020
    ឪពុកចុងចិត្តព្រៃផ្សៃផឹកស្រាស្រវឹងប្រើអំពើហិង្សាទៅលើប្រពន្ធមានជម្ងឺប្រចាំកាយនិងមានផ្ទៃពោះ រហូតបណ្ដាលឲ្យក្តៅខ្លួនស្រៀវរងាខ្លាំងទៅព្យាបាលនៅមន្ទីរពេទ្យ ៧ថ្ងៃក៏បាត់បង់ជីវិត

    ខេត្តកណ្តាល៖ ឪពុកចុងផឹកស្រវឹងឈ្លោះប្រកែកគ្នាឈានដល់ប្រើហិង្សាទៅលើប្រពន្ធ ដោយទាត់មួយជើងចំចង្កេះ ទាំងដែលនាងកំពុងមានជម្ងឺប្រចាំកាយ មានផ្ទៃពោះ ៦-៧ខែទៀត បណ្ដាលឲ្យក្តៅខ្លួនស្រៀវរងាខ្លាំង ត្រូវសាច់ញាតិបញ្ជូនទៅសម្រាកនៅមន្ទីរពេទ្យបាន ៧ថ្ងៃក៏ស្លាប់ សាច់ញាតិនិងកូនៗយកសពម្ដាយទៅបូជារួច មកដាក់ពាក្យបណ្ដឹងនៅស្នាក់ការប៉ុស្តិ៍នគរបាលកំពង់សំណាញ់ ឲ្យធ្វើការឃាត់ខ្លួនជនសង្ស័យដែលជាឪពុកចុងយកទៅសាកសួរទាំងយប់ ។

    ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង ០៧:៣០នាទីយប់ ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចការដ្ឋានសំណង់មួយកន្លែង ស្ថិតក្នុងភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ជនរងគ្រោះ០១នាក់៖ (ប្រពន្ធ) ឈ្មោះ ស៊ុម ស្រីមឿន ភេទស្រី អាយុ៣៧ឆ្នាំ ស្នាក់នៅភូមិសង្កាត់កើតហេតុ មុខរបរកម្មករសំណង់ មានផ្ទៃពោះ៦ខែ (ស្លាប់នៅមន្ទីរពេទ្យរុស្សី នាយប់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង០១.៥៧នាទីយប់) ។ យោងតាមលិខិតមរណៈភាពចេញដោយមន្ទីពេទ្យរុស្សីបានបញ្ជាក់ថា ជនរងគ្រោះមានជំងឺរលាកសួតធ្ងន់ធ្ងរ ដោយមានជំងឺអេដស៍ និងស្លាប់កូនក្នុងពោះ ។

    ជនសង្ស័យ០១នាក់៖ (ត្រូវជាប្តី) ឈ្មោះ ណុប សុវណ្ណារៈ ភេទប្រុស អាយុជាង ៤៥ឆ្នាំ ស្នាក់នៅភូមិសង្កាត់កើតហេតុ មុខរបរជាងភ្លើង (ឃាត់ខ្លួន)។
    សភាពនៃរឿងហេតុ មុនពេលកើតហេតុជនរងគ្រោះជាស្ដ្រីមេម៉ាយមានកូន៤នាក់ ដោយប្តីទី១ លែងលះគ្នាបានកូន៣នាក់ រួចយកប្តីទី២ មានកូនម្នាក់ តែបានស្លាប់ដោយសារជំងឺអេដស៍ ។ ក្រោយមកបានប្តីទី៣ ដែលជាជនសង្ស័យខាងលើ បានយកគ្នាជាប្តីនិងប្រពន្ធអស់រយៈពេលជិត ៦ឆ្នាំមកហើយ ដោយមិនបានរៀបការនោះទេ ហើយបានកូនស្រីម្នាក់អាយុ ៣ឆ្នាំ និងមានកូនក្នុងពោះម្នាក់ទៀត អាយុ៦ខែ។

    លុះមកដល់វេលាកើតហេតុខាងលើជនសង្ស័យបានផឹកស្រាស្រវឹងហើយឈ្លោះប្រកែកជាមួយជនរងគ្រោះបន្ទាប់មកជនសង្ស័យបានទាត់ជនរងគ្រោះមួយជើងចំចង្កេះ រហូតដល់ថ្ងៃទី០៩.០៧.២០២០ វេលាម៉ោង១០ព្រឹក ដោយសារជនរងគ្រោះមានអាការៈក្តៅខ្លួនស្រៀវរងា ហើយបងប្អូនបានដឹកទៅមន្ទីពេទ្យរុស្សី ។
    លុះសំរាកព្យាបាលនៅមន្ទីរពេទ្យរុស្សីបាន៧ថ្ងៃ គឺនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង០១:៥៧នាទីយប់ ដោយសារអាការៈធ្ងន់ធ្ងរ កូនស្លាប់ក្នុងពោះ រលាកសួតធ្ងន់ធ្ងរ និងមានផ្ទុកជំងឺអេដស៍ផងនោះ ជនរងគ្រោះបានដាច់ខ្យល់ស្លាប់ទៅ។

    បន្ទាប់ពីជនរងគ្រោះស្លាប់ បងប្អូននិងកូនៗបង្កើតបានឯកភាពគ្នាយកសាកសពទៅបូជាតាមប្រពៃណី នៅវត្តទឹកថ្លា ខណ្ឌសែនសុខ ។ បច្ចុប្បន្នក្រោយធ្វើបុណ្យបូជាសពម្ដាយតាមប្រពៃណីរួចរាល់ហើយ បងប្អូននិងកូនប្រុសបានមកដាក់ពាក្យប្តឹងមកកាន់ប៉ុស្តិ៍កំពង់សំណាញ់ ឲ្យឃាត់ខ្លួនជនសង្ស័យបញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីបន្តចាត់ការតាមនីតិវិធី ៕

    ប្រភព & អត្ថបទ៖ បងម៉េង ខ្មែរណូត

    Share This Post:
    MPO4D jitutoto mpo4d Mpoplay