អ្នកនាង ឆៃ លីដាឡែន ក្តៅស្លឹកត្រចៀកខឹងយ៉ាងខ្លាំងរឿងស្ត្រីម្នាក់យកកាំបិតមកឆូតមុខ និងច្រមុះក្មេងស្រីរងគ្រោះ ហើយថាបើប៉ះចំកូនអ្នកនាង គឺសុខចិត្តធ្វើបែបនេះតែម្តង
- July 16, 2020
កាលពីរសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០នេះ មានករណីភ្ញាក់ផ្អើលមួយបានកើតឡើង ដោយសារស្ត្រីបានធ្វើសកម្មភាពយកកាំបិតមកប៉ុនប៉ងអាកសម្លាប់ក្មេងស្រីម្នាក់ ព្រោះតែខឹងក្មេងស្រីរូបនោះយកដុំថ្មគប់កូនប្រុសគាត់បែកក្បាល កាលពី២ថ្ងៃមុន ប៉ុន្តែការប៉ុនប៉ងសម្លាប់ក្មេងស្រីរងគ្រោះខាងលើ មិនបានសម្រេចទេ ដោយសារតែនាងស្រែកយំកាន់តែខ្លាំងឡេីងៗ ទេីបបង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកភូមិជិតខាង ហើយស្រ្តីដៃដល់បានយកកាំបិតឆូតផ្ទៃមុខ និងច្រមុះព្រមទាំងដៃក្មេងស្រីរងគ្រោះ បណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរ រួចរត់គេចខ្លួនចូលទៅក្នុងផ្ទះ មុនសមត្ថកិច្ចនគរបាលចុះទៅឃាត់ខ្លួន។

បន្ទាប់ពីមានករណីនេះកើតឡើង តារាចម្រៀងស្រីដ៏មានប្រជាប្រិយភាពម្នាក់គឺអ្នកនាង ឆៃ លីដាឡែន ហាក់មានការខឹងសម្បា និងប្រតិកម្មយ៉ាងខ្លាំងចំពោះទង្វើរបស់ស្ត្រី ដែលយកកាំបិតមកឆូតមុខ និងច្រមុះក្មេងស្រីរងគ្រោះ។ អ្នកនាង ឆៃ លីដាឡែន បានឲ្យដឹងដូច្នេះថា “អុីកូនតារា ពូជខ្ញុំមិនអួតទេ កូនខ្ញុំធំឡេីងធ្វេីតារា 😱😱អត់ទោសអុីមានមេីលមុខអុីអត់? ហេីយមានមេីលភ្នែកអុីអត់? គ្រាន់តែកូនអុីបែកក្បាលដេរ2ធ្នេរ ហេីយមានសួរអត់ថាមូលហេតុអីបានកូនអុីបែកក្បាល? ក្មេងៗលេងមួយគ្នាតែងតែឈ្លោះគ្នាជាធម្មតាទេ ហេតុអីចាំបាច់ធ្វេីសាហាវឃោរឃៅម៉េសអុី អុីអែងសំណាងហេីយ ប៉ះកូនខ្ញុំអី ខ្ញុំសូមឆូតមុខអុីអែងវិញបេីមិនអញ្ចឹងខ្ញុំសំលាប់អុីអែងហេីយខ្ញុំដេីរចូលគុកខ្លួនអែង😡😡😡😡😡😡”៕


- Share This Post:






