ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    កាន់តែសាហាវ ! អភិបាលខណ្ឌពោធិ៍សែនជ័យ និយាយថា ស្ត្រីដៃដល់ សារភាពដោយមិនតក់ស្លុត សឹងតែដូចប៉ុលពត ហើយនាងថា កូនខ្ញុំស្រក់ឈាមប៉ុនណា គឺអោយក្មេងស្រីរងគ្រោះស្រក់ឈាមប៉ុននឹងវិញ

    BY Khmernote Media July 16, 2020
    កាន់តែសាហាវ ! អភិបាលខណ្ឌពោធិ៍សែនជ័យ និយាយថា ស្ត្រីដៃដល់ សារភាពដោយមិនតក់ស្លុត សឹងតែដូចប៉ុលពត ហើយនាងថា កូនខ្ញុំស្រក់ឈាមប៉ុនណា គឺអោយក្មេងស្រីរងគ្រោះស្រក់ឈាមប៉ុននឹងវិញ

    ស្រ្តីម្នាក់ត្រូវបានកម្លាំងនគរបាលធ្វើការឃាត់ខ្លួននាំយកទៅសាកសួរ ក្រោយពេលគាត់ធ្វើសកម្មភាពយកកាំបិតប៉ុនប៉ងអាកសម្លាប់ក្មេងស្រីម្នាក់ ព្រោះតែខឹងក្មេងស្រីរូបនោះយកដុំថ្មគប់កូនប្រុសគាត់បែកក្បាល កាលពី២ថ្ងៃមុន ប៉ុន្តែការប៉ុនប៉ងសម្លាប់ក្មេងស្រីរងគ្រោះខាងលើ មិនបានសម្រេចទេ ដោយសារតែនាងស្រែកយំកាន់តែខ្លាំងឡើងៗ ទើបបង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកភូមិជិតខាង ហើយស្រ្តីដៃដល់បានយកកាំបិតឆូតផ្ទៃមុខ និងច្រមុះព្រមទាំងដៃក្មេងស្រីរងគ្រោះ បណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរ រួចរត់គេចខ្លួនចូលទៅក្នុងផ្ទះ មុនសមត្ថកិច្ចនគរបាលចុះទៅឃាត់ខ្លួន។

    នៅមុននេះបន្តិចដែរលោក ហែម ដារិទ្ធិ អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ បានផ្តល់បទសម្ភាសន៍ជាមួយនឹងអ្នកសារព័ត៌មានជាច្រើនស្ថាប័ន ដោយលោកបានបញ្ជាក់ថា ស្ត្រីជនសង្ស័យដៃដល់ខាងលើ ជាមនុស្សសាហាវឃោឃៅ ដែលអាចថាសឹងដូចប៉ុលពត ដោយនាងបានសារភាពដោយមិនមានការតក់ស្លុតអ្វីទេ ហើយក្នុងនោះលោក អធិការខណ្ឌពោធិ៍ជ័យក៏បានបន្ថែមថា ជនសង្ស័យបានសារភាពថា កូនគាត់ស្រក់ឈាមប៉ុនណា គឺអោយក្មេងស្រីរងគ្រោះស្រក់ឈាមប៉ុននឹងវិញ។

    Share This Post:
    MPO4D jitutoto mpo4d Mpoplay