ឧកញ៉ា ឌួង ឆាយ ទៅសួរសុខទុកក្មេងស្រីដែលត្រូវគេយកកាំបិតមកឆូតមុខ ហើយសន្យាជួយព្យាបាលអ៊ុតមុខនាងនៅបរទេស ក្រោយរបួសជាសះស្បើយ
ហេតុការណ៍ដ៏រន្ធត់ប្រចាំខែកក្កដា ឆ្នាំ២០២០នេះ បានធ្វើអោយមហាជនជាច្រើនបញ្ចេញកំហឹងពេញបណ្តាញសង្គម facebook សូម្បីអ្នកសិល្បៈមួយចំនួនក៏ស្ទើរទប់កំហឹងមិនជាប់ដោយសារតែ ស្ត្រីម្នាក់បានយកកាំបិតទៅឆូតមុខក្មេងស្រីអាយុ៥ឆ្នាំម្នាក់ ដោយសារតែកំហឹងខឹងក្មេងស្រីរងគ្រោះធ្វើអោយកូនប្រុសគាត់ ដែលគាត់អះអាងថាធំឡើងក្លាយជាតារា របួសផ្ទៃមុខដេរអស់មួយថ្នេរ។ យប់មិញនេះដែរ លោកឧកញ៉ា ឌួង ឆាយ និង ភរិយា បានចុះទៅសួរសុខទុក្ខដោយផ្ទាល់ជាមួយនឹងគ្រួសារក្មេងស្រីរងគ្រោះ និងបានសន្យាថាជួយក្មួយស្រីទៅព្យាបាលអ៊ុតមុខនៅប្រទេសថៃ រឺ កូរ៉េ អោយបានជាសះស្បើយនៅពេលដែលស្ថានភាពជំងឺកូវីដ-១៩ បានធូរស្រាល។

លោកឧកញ៉ា ចិត្តធម៌រូបនេះបានរៀបរាប់ថា៖ “ខ្ញុំបាទ និងភរិយាសន្យានឹងជួយក្មួយស្រីទៅមន្ទីរពេទ្យដើម្បីព្យាបាលអ៊ុតមុខនៅប្រទេសថៃ រឺ នៅប្រទេសកូរ៉េនៅពេលជំងឺក្មួយបានជាសះស្បើយ និងស្ថានភាពជំងឺកូវិត-19 ប្រសើរឡើង។ កូនគេកូនយើង ថារង់ចាំស្អែកព្រឹកបានទៅសួរសុខទុក្ខក្មួយអោយក្មួយសំរាកសិន ប៉ុន្តែស្អែកព្រឹកមានធុរៈរវល់ទៅខេត្ត ខ្ញុំពិតជាអាណិតម្តាយក្មួយស្រីណាស់មានផ្ទៃពោះពរពោះជិត 8 ខែមកត្រូវឃើញកូនស្រីខ្លួនឯងបែបនេះជាពិសេសអាណិតក្មួយស្រីនៅតូចមិនដឹងអីត្រូវជួបរឿងអកុសលនិងព្រៃផ្សៃបែបនេះ ផ្ទៃមុខត្រូវបានដេរអស់ជាង 100 ថ្នេរនិងដៃអស់ជាង 20 ថ្នេរ។ ខ្ញុំបាទមានការអាណិតអាសូរខ្លោចផ្សារក្នុងចិត្តជាទីបំផុត និងសួរសុខទុក្ខលេីកទឹកចិត្តក្រុមគ្រួសារក្មួយស្រីព្រមទាំងជូនថវិកាសំរាប់ក្មួយជូនពរក្មួយឆាប់ជាសះស្បេីយ។ ពូមីងបងប្អូនអាចចូលរួមសួរសុខទុក្ខនៅមន្ទីរពេទ្យកុមារជាតិ និងអាចបរិច្ចាកជាថវិកាទៅកាន់គ្រួសារក្មួយស្រីផ្ទាល់តាមរយះ ABA 000830320 Nhang Vanny 017797322 #ប្រឆាំងដាច់ខាតហិង្សាលើកុមារ
ឌួង ឆាយ”

