តារាចម្រៀងដ៏ល្បីនៅប្រទេសថៃ កញ្ញា Yinglee Srijomphun ត្រៀមខ្លួនមកជួបអ្នកគាំទ្រនៅកម្ពុជាឆាប់ៗនេះ
រាជធានីភ្នំពេញ៖ ទស្សនិកជនជាទីមេត្រី លោកអ្នកប្រហែលជាបានស្គាល់កញ្ញា Yinglee Srijomphun រួចមកហើយតាមរយៈបទចម្រៀង “My Heart for My Number” ដែលមានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់មហាជន។ នៅថ្ងៃសោរ៍ ទី១៩ ខែឧសភា ឆ្នាំ២០១៨ ឆាប់ៗខាងមុខនេះ លោកអ្នកនឹងបានជួបផ្ទាល់ជាមួយនឹងតារាចម្រៀងដ៏ល្បីនៅប្រទេសថៃគឺកញ្ញា Yinglee Srijomphun នៅផ្សារទំនើបAeon Mall ជាន់ផ្ទាល់ដី។ រួចបន្តសប្បាយជាមួយគ្នាទៀត នៅកោះពេជ្រក្នុងព្រឹក្តិការណ៍ការប្រគុំតន្រ្តីដ៏ធំអស្ចារ្យគឺ Sususi Celebration Concert ចាប់ពីម៉ោង៦ល្ងាចតទៅ។
ជាពិសេសមានវត្តមានចូលរួមពីសំណាក់កំពូលតារាចម្រៀងល្បីៗជាច្រើនរូប ប្រចាំព្រះរាជាណាចក្រកម្ពុជាដូចជា៖ លោក ព្រាប សុវត្តិ លោក ខេមរះ សិរីមន្ត កញ្ញា ឱក សុគន្ធកញ្ញា កញ្ញា ពេជ្រ សោភា និង លោក ងួន ចាន់ដេវីត រួមជាមួយកំពូលតារាល្បីៗមកពីប្រទេសថៃគឺកញ្ញា Yinglee Srijumphon និង ក្រុមតារាចម្រៀងOriginal Song 7 Days Crazy វត្តមានរបស់ពួកគាត់នឹងមកអង្រួនឆាកនៃការប្រគុំតន្ត្រីដ៏អស្ចារ្យនេះ ជាមួយនឹងភាពសប្បាយរីករាយជាច្រើន។
ពិសារ SUSUSI Aloe Vera រាល់ថ្ងៃ មានអត្ថប្រយោជន៍ ជួយដល់សុខភាពដូចជា៖ ធ្វើអោយស្រលះបំពង់ក, ជួយសម្រួលប្រព័ន្ទរំលាយអាហារ និងការបន្ទោបង់, ជំនួយខួរក្បាល និងបង្កើនការចង់ចាំជាមួយនឹងភាពស្រស់ស្រាយ។ SUSUSI Aloe Vera ទឹកប្រទាលធម្មជាតិសុខភាពពីប្រទេសថៃ១០០ភាគរយ។ នាំចូលផ្ដាច់មុខដោយក្រុមហ៊ុនJCRI ដែលជាទឹកប្រទាលឈានមុខគេនៅក្នុងប្រទេសកម្ពុជាផងដែរ។


