ហួសចិត្ត ! រើសបានគ្រាន់មីនរាល់ឆ្នាំ មកទុកក្នុងរូងឈើ ព្រោះខ្លាចមនុស្សដើរជាន់ តែអត់រាយការណ៍ទៅប៉ូលីស ព្រោះគាត់ថា អត់ផ្ទុះផងមិនដឹងរាយការណ៍ធ្វើស្អី
បុរសម្នាក់បានរើសគ្រាន់មីនមិនទាន់ផ្ទុះជាច្រើនគ្រាប់មកទុកនៅក្នុងរូងឈើ ព្រោះតែខ្លាចមនុស្សរឺសត្វដើរជាន់វា ហើយផ្ទុះបង្ករគ្រោះថ្នាក់ ប៉ុន្តែក្រោយមកត្រូវបានមន្ត្រីស៉ីម៉ាក់ចុះទៅដកហូត។ នៅក្នុងប្រតិបត្តិការណ៍នេះបុរសខាងលើបានបញ្ជាក់ប្រាប់ថា គាត់រើសបានគ្រាប់មីនទាំងនេះ ស្ទើរាល់ឆ្នាំ ដោយមួយឆ្នាំរើសបានមួយរឺពីរគ្រាប់ តែគាត់មិនបានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានឡើយ ព្រោះគិតថាវាអត់ផ្ទុះផងរាយការណ៍ធ្វើស្អី។

ក្នុងនោះដែរលោក ហេង រតនា នាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ហៅកាត់ថា CMAC បានសរសេរសំណេរមួយថា៖
“ម្ចាស់ចំការ៖ ក្នុងរូងឈើនេះច្បាស់ណាស់មានតែគ្រាប់មីនទេ គ្មានសត្វពស់ស្អីទេ! ព្រោះរូបខ្ញុំផ្ទាល់ជាអ្នករើសគ្រាប់មីនមកទុកក្នុងរូងឈើនេះ ព្រោះខ្លាចមនុស្ស-សត្វដើរជាន់វា!
មន្ត្រីស៉ីម៉ាក់៖ ហើយបងរើសគ្រាប់មីនទាំងនេះមកពីណាមក?
ម្ចាស់ចំការ៖ រើសពីក្នុងចំការ មួយឆ្នាំឃើញមួយឃើញ២អញ្ចឹងទៅ!
មន្ត្រីស៉ីម៉ាក់៖ ហើយបងបានរាយការណ៍ទៅប៉ូលីសមូលដ្ឋានឬទេ?
ម្ចាស់ចំការ៖ អត់ផង អត់ផ្ទុះផង មិនដឹងរាយការណ៍ធើស្អី?
មន្ត្រីស៉ីម៉ាក់៖ ចាំផ្ទុះបានរាយការណ៍ទៅប៉ូលីសឬអាជ្ញាធរ បងឯងមិនដឹងស្លាប់ឬរស់ទេអញ្ចឹងនោះ?



ម្ចាស់ចំការ៖ ឃើញលើកក្រោយ ចាំទៅរាយការណ៍! សុំយកគ្រាប់មីនទាំងនេះសិនទៅ…… ខ្ញុំយល់ហើយ!”