ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អាណិតណាស់កូនគេកូនយើង! ក្មួយស្រីរងគ្រោះឈឺខ្លាំង ចេះតែភ័យ ភ្នែកមិនទាន់មើលឃើញ ចង់ទៅផ្ទះ ចង់បានតុក្កតាថែម និងអោបដៃម្តាយជាប់រហូត

    BY Khmernote Media July 17, 2020
    អាណិតណាស់កូនគេកូនយើង! ក្មួយស្រីរងគ្រោះឈឺខ្លាំង ចេះតែភ័យ ភ្នែកមិនទាន់មើលឃើញ ចង់ទៅផ្ទះ ចង់បានតុក្កតាថែម និងអោបដៃម្តាយជាប់រហូត

    ពិតជាខ្លោចចិត្ត និងហួសចិត្តណាស់ ស្រ្តីតិរច្ឆានដែលយកកាំបិតអារលេីផ្ទៃមុខ​ក្មេងស្រី​អាយុ​ ៥ឆ្នាំ​ ព្រោះ​តែសងសឹកអោយកូនប្រុសរបស់ខ្លួននោះ ​ក្មេង​ស្រី​រងគ្រោះ​កំពុង​សំរាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ ដោយក្រុម​គ្រូពេទ្យ​ដេរជាង​ ១០០​ ថ្នេរ​​ ហើយស្រ្តីដៃដល់ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ ប៉ុន្តែមានរឿងមួយទៀតដែលអ្នកនាងទ្រី ដាណា បានទៅសួរសុខទុក្ខហើយបានដឹងនោះ គឺក្មេងស្រីមានការភ័យខ្លាច ចង់ទៅផ្ទះវិញ អោបដៃម្តាយគាត់ជាប់រហូត និងចង់បានតុក្កតាថែម។

    អ្នកនាង ទ្រី ដាណា បានបង្ហោះឲ្យដឹងថា៖ “ខ្ញុំបានត្រឹមផ្ដល់កម្លាំងចិត្តដល់គាត់ និងម្ដាយឪពុកគាត់ 😥 ដឹងថាក្មួយស្រីឈឺចាប់ តែឪពុកម្ដាយលើសពីឈឺចាប់ទៀត ខ្ញុំជាម្ដាយម្នាក់ ខ្ញុំយល់ ខ្លោចចិត្ត😢😢 សួរក្មួយស្រីថាចង់បានអី លួងគាត់កុំឱ្យយំ គាត់ថាចង់បានតុក្កតាថែម គ្នាទើបអាយុ ៥ឆ្នាំ។ ឈឺខ្លាំង ភ្នែកមិនទាន់មើលឃើញ ចេះតែភ័យ ចង់ទៅផ្ទះវិញ ឱបដៃម្ដាយគាត់ជាប់រហូត។ ឪពុកម្ដាយគ្រប់រូប សុទ្ធតែស្រលាញ់កូន មិនដែលបង្រៀនកូន ឱ្យក្លាយជាសត្រូវជាមួយអ្នកណាទេ តែពេលខ្លះក្មេងនៅតូច មិនទាន់ចេះគិត មិនទាន់យល់ ឬឈ្លោះគ្នា ឪពុកម្ដាយសងខាងគួរទប់កំហឹងរកដំណោះស្រាយ កុំឱ្យមានវិប្បដិសារី ស្ដាយក្រោយ”៕ រូបភាព៖ អ្នកនាងទ្រីដាណា

     

    Share This Post:
    MPO4D jitutoto mpo4d Mpoplay