ព័ត៌មានជាតិ
នេះជាវិដេអូ ស្រ្តីខ្មែរសញ្ជាតិអាមេរិកាំងម្នាក់លួចលិខិតឆ្លងដែនរបស់ខ្លួន ហើយរត់ចេញពីកន្លែងធ្វើចត្តាឡីស័ក, បើបងប្អូនឃើញភិនភាគដូចស្រ្តីក្នុងវិដេអូសូមរាយការណ៍ទៅកាន់អាជ្ញាធរ
BY Khmernote Media
July 18, 2020
មានករណីគួរឲ្យភ្ញាក់ផ្អើលមួយ ដោយសារតែមាននារីសញ្ជាតិអាមេរិកាំងម្នាក់ មានឈ្មោះ រ៉ូស វីរ៉ា បានលួចលិខិតឆ្លងដែន (ប៉ាស្ព័រ) របស់ខ្លួនដែលរក្សាទុកនៅក្នុងបន្ទប់ការិយាល័យ នៃសណ្ឋាគារមួយកន្លែងនៅរាជធានីភ្នំពេញ ដែលជាទីកន្លែងគាត់ធ្វើចត្តាឡីស័ក បន្ទាប់ពីលួចបានហើយបានរត់គេចខ្លួនបាត់។

បើតាមលោកជំទាវ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានរៀបរាប់ក្នុង Group Telegram ថា៖ គាត់ជាខ្មែរ-អាមេរិក យប់មុិញគាត់នៅទេ ប្រហែលជារត់ពេលរំលងអាធ្រាតហេីយ ព្រោះដល់ព្រឹកព្រលឹមម៉ោង៧ ក្រុមគ្រូពេទ្យយកម្ហូបអាហារពេលព្រឹកជូនគាត់ និងតាមដានសុខភាពគាត់ផង ក៏មិនឃេីញក្នុងបន្ទប់តែម្តង។ សមត្ថកិច្ចកំពុងតែស្រាវជ្រាវរក ហេីយ។ អរគុណ។
ប្រសិនបើប្រិយមិត្តបានឃើញភិនភាគដូចរូបគាត់សូមរាយការណ៍ទៅកាន់សមត្ថកិច្ចផង!
វិដេអូពី Freshnews



