សង្គម

មានផ្លូវបេតុងធំស្អាតតាមបណ្តោយឆ្នេរ តែបងប្អូនមួយចំនួន ដែលទៅលេងឆ្នេរសមុទ្រនៅកំពង់សោម នៅតែបើកឡានចូលចតនៅមាត់ឆ្នេរ កៀកទឹកសមុទ្រតែម្តង

BY
Khmernote Media
July 19, 2020

ខេត្តព្រះសីហនុបានផ្លាស់ប្តូរមុខមាត់ថ្មីដោយសាររដ្ឋាភិបាលកំពុងស្ថាបនាឲ្យទៅជាទីក្រុងវ័យឆ្លាត មានទាំងផ្លូវបេតុងធំទូទាយ បណ្តោយមាត់សមុទ្រដែលប្រជាពលរដ្ឋអាចធ្វើដំណើរកំសាន្ត និងគយគន់ទេសភាពយ៉ាងស្រស់ស្អាត ជាពិសេសបណ្តោយផ្លូវនេះបងប្អូនអាចចតឡានរួចទៅលេងទឹកសមុទ្រ ឬហូបអាហារបាន តែទន្ទឹមនឹងនេះ ក៏មានបងប្អូនមួយចំនួនមិនបានឈប់ ឬចតឡានត្រឹមត្រូវទេ បែរជា បើកចូលទៅចតនៅលើឆ្នេរសមុទ្រវិញ ដែលនេះធ្វើឲ្យប៉ះពាល់សោភ័ណភាពជាខ្លាំង។

ដោយកន្លងទៅសមត្ថកិច្ចនគរបាលទទួលផែនទេសចរណ៍ បានចុះជាបន្ដបន្ទាប់ ក្នុងការផ្សព្វផ្សាយ ណែនាំជាបន្ដបន្ទាប់ ដល់បងប្អូន និងភ្ញៀវទេសចរណ៍ អោយធ្វើការចតយានយន្ដអោយបានសមរម្យ កុំចូលដល់មាត់ឆ្នេរ ដែលប៉ះពាល់ដល់សោភ័ណភាព ឆ្នេរសមុទ្រ។

យោងតាមគណនីហ្វេសបុកបងប្រុស ប៉ោ ប៊ុណ្ណារ៉ា បានឲ្យដឹងថា៖ “សូមបងប្អូនភ្ញៀវទេសចរណ៍មកកំសាន្ត តាមបណ្ដោយឆ្នេរក្នុងខេត្តព្រះសីហនុសូមមេត្តាកុំចតរថយន្តដល់មាត់ឆ្នេរនាំអោយបាត់បង់សោភ័ណ្ឌភាពតាមបណ្តោយឆ្នេរដ៍ស្រស់ស្អាត ។ 🙏🙏🙏 សូមអរគុណ”។ សូមប្រិយមិត្តទស្សនាវិដេអូខាងក្រោម៖

 

Share This Post: