សិល្បៈ

លោកតា ព្រីង សាឃន ព្រឹទ្ធាចារ្យសិល្បៈ ភាពយន្ត របាំ ល្ខោន យីកេ និងជាតួអង្គ «តាជូជក់» ក្នុងរឿងព្រះវេសន្តរកំឡុងឆ្នាំ៨០ជាង បានទទួលមរណៈភាពហើយ

BY
Khmernote Media
July 19, 2020

វិរៈសិល្បៈករជើងចាស់ ដែលគេចាត់ទុកថាជាព្រឹទ្ធាចារ្យសិល្បៈដែលពោពេញទៅដោយទេពកោសល្យ ភាពយន្ត របាំ ល្ខោន យីកេ និងស្នាដៃជាច្រើនទៀត គឺលោកតាព្រឹទ្ធាចារ្យ ព្រីង សាឃន បានទទួលមរណៈភាពហើយនៅថ្ងៃនេះ ដោយមរណៈភាពរបស់លោកតាព្រឹទ្ធាចារ្យ ព្រីង សាឃន គឺជាការបាត់បង់នូវមរតកមនុស្សរស់ ដែលមានទេពកោសល្យមួយរូបរបស់កម្ពុជា។ យោងតាមការបង្ហោះសាររបស់តារាចម្រៀង ណុប ប៉ាយ៉ារិទ្ធ បានអោយដឹងថា៖

“សូមចូលរួមរំលែកទុក្ខ ចំពោះការបាត់បង់មរតកមនុស្សរស់ លោកតាព្រឹទ្ធាចារ្យ ព្រីង សាឃន ជាព្រឹទ្ធាចារ្យសិល្បៈដែលពោពេញទៅដោយទេពកោសល្យ ភាពយន្ត របាំ ល្ខោន យីកេ និងស្នាដៃជាច្រើនទៀត ពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសបានចាំពីទេពកោសល្យសម្តែងរបស់លោកតាយ៉ាងច្បាស់ តាមរយៈតួរអង្គ «តាជូជក់» នៅក្នុងយីកេររឿងព្រះវេសន្តរកំឡុងឆ្នាំ៨០ជាង ។ ហើយក៍មានស្នាដៃជាច្រើនទៀតដែលលោកតាបានបន្សល់ទុក ។ ក្នុងនោះដែរ លោកតាក៍បានសម្តែងភពយន្តដែលខ្ញុំបាទធ្លាប់សម្តែងគឺរឿង «ភូមិគ្រឹះចម្លែក» និងនៅក្នុងMVបទចម្រៀងរបស់ខ្ញុំ «យើងជាអ្នកស្រែត្រូវជឿអ្នកស្រែដូចគ្នា» សូមបួងសួងដល់វិញ្ញាណក្ខន្ធរបស់លោកតា សូមបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ”

Share This Post: