អាសូរណាស់ ! អ៉ឹម ជីវ៉ា ទម្លាយថា លោកតាព្រឹទ្ធាចារ្យ ព្រីង សាឃន ទោះបីគាត់ឈឺធ្ងន់យ៉ាងណា ក៏គាត់មិនលើកដៃសុំអំណោយគេឡើយ
- July 20, 2020
វិរៈសិល្បៈករជើងចាស់ ដែលគេចាត់ទុកថាជាព្រឹទ្ធាចារ្យសិល្បៈដែលពោពេញទៅដោយទេពកោសល្យ ភាពយន្ត របាំ ល្ខោន យីកេ និងស្នាដៃជាច្រើនទៀត គឺលោកតាព្រឹទ្ធាចារ្យ ព្រីង សាឃន បានទទួលមរណៈភាពហើយនៅថ្ងៃនេះ ដោយមរណៈភាពរបស់លោកតាព្រឹទ្ធាចារ្យ ព្រីង សាឃន គឺជាការបាត់បង់នូវមរតកមនុស្សរស់ ដែលមានទេពកោសល្យមួយរូបរបស់កម្ពុជា។ ក្នុងនោះដែរលោក អ៉ឺម ជីវ៉ា ក៏បានទម្លាយអោយដឹងថា លោកតាព្រឹទ្ធាចារ្យ ព្រីង សាឃន ទោះបីគាត់ឈឺធ្ងន់យ៉ាងណា ក៏គាត់មិនលើកដៃសុំអំណោយគេឡើយ។ ក្នុងសំណេររបស់លោក អ៉ឹម ជីវ៉ា បានរៀបរាប់ថា៖

“ទោះបីគាត់ឈឺធ្ងន់យ៉ាងណារហូតដល់ទទួលមរណៈភាពថ្ងៃនេះក៏គាត់មិនដែលលើកដៃ សុំអំណោយគេឡើយ សូមចូលរួមសោកស្តាយ ចំពោះការបាត់បង់មរតកមនុស្សរស់ លោកតាព្រឹទ្ធាចារ្យ ព្រីង សាឃន ជាព្រឹទ្ធាចារ្យសិល្បៈ ដែលពោពេញទៅដោយទេពកោសល្យ ភាពយន្ត របាំ ល្ខោន យីកេ និងស្នាដៃជាច្រើនទៀត ពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសបានចាំពីទេពកោសល្យសម្តែងរបស់លោកតាយ៉ាងច្បាស់ តាមរយៈតួរអង្គ «តាជូជក់» នៅក្នុងយីកេររឿងព្រះវេសន្តរកំឡុងឆ្នាំ៨០ជាង ។ សូមបួងសួងដល់វិញ្ញាណក្ខន្ធរបស់លោកតា សូមបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ ដោយក្តីគោរពៈ អុឹម ជីវ៉ា”៕



- Share This Post:






