ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    អ្នកស្លាប់ដោយសារជំងឺកូវីដ១៩ នៅអាមេរិកឥឡូវនេះមានលើសពី ១៤ម៉ឺននាក់ហើយ

    BY autoadmin July 20, 2020
    អ្នកស្លាប់ដោយសារជំងឺកូវីដ១៩ នៅអាមេរិកឥឡូវនេះមានលើសពី ១៤ម៉ឺននាក់ហើយ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន រ៉យទ័រ បាន​ឱ្យដឹងថា ការស្លាប់របស់ពលរដ្ឋសហរដ្ឋអាមេរិកដោយសារជំងឺ COVID-19 បានកើនឡើងដល់ ១៤០,០០០ នាក់ ខណៈដែលករណីថ្មីៗជាច្រើនបានបន្តកើនឡើងនៅក្នុងរដ្ឋ ៤២ ក្នុងចំណោមរដ្ឋអាមេរិកទាំង ៥០ ក្នុងរយៈពេល ២សប្តាហ៍ កន្លងមកនេះ។ ចាប់តាំងពីចុងខែមិថុនា សហរដ្ឋអាមេរិកបានលេចចេញជាថ្មីនូវករណីថ្មី ហើយ ៦សប្តាហ៍ក្រោយមកនេះ ការស្លាប់ក៏ចាប់ផ្តើមកើនឡើងផងដែរ នេះបើយោងតាមការវិភាគប្រចាំសប្តាហ៍របស់ទិន្ន័យក្នុងរដ្ឋ និងតំបន់។ សហរដ្ឋអាមេរិកកំពុងបាត់បង់មនុស្សប្រមាណ ៥,០០០ នាក់ ដោយសារជំងឺ COVID-19 ជារៀងរាល់សប្តាហ៍។ ផ្ទុយទៅវិញប្រទេសកាណាដាដែលនៅជិតខាងបានរាយការណ៍ថា មានអ្នកស្លាប់សរុបចំនួន ៨,៨០០ នាក់ ចាប់តាំងពីជំងឺរាតត្បាតបានចាប់ផ្តើម។

    នៅក្នុងរដ្ឋដែលរងគ្រោះខ្លាំងបំផុតនៅសហរដ្ឋអាមេរិក មន្រ្តីកំពុងរាយការណ៍ពីការអស់កន្លែងដើម្បីផ្ទុកសាកសព ខណៈកន្លែងដាក់សាកសពបានបំពេញអស់ហើយ។ មន្រ្តីបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា​ នៅ Maricopa County នៃរដ្ឋអារីហ្សូណា ដែលមានប្រជុំជនធំជាងគេឈ្មោះថា Phoenix កំពុងប្រើម៉ាស៊ីនបង្កកចំនួន ១៤គ្រឿង ដើម្បីដាក់ឱ្យសាកសពចំនួន ២៨០ ហើយវាក៏ច្រើនជាងសមត្ថភាពផ្ទុកដល់ទៅ២ដង លើសពីការរំពឹងទុកផងដែរ។ នៅរដ្ឋតិចសាស់ ទីក្រុងសាន់អានតូនីញ៉ូ និងប៊េកសារ បានទិញរ៉ឺម៉កទូរទឹកកកចំនួន ៥ ដើម្បីផ្ទុកសាកសពបានឱ្យបានដល់ ១៨០​សាកសព។ ការលេចចេញនៃការបន្ថែមកន្លែងដាក់សព បានធ្វើឱ្យរដ្ឋមួយចំនួននៅភាគខាងត្បូងយល់ថា ជំងឺរាតត្បាតនេះមើលទៅដូចជាលើសពីការគ្រប់គ្រងម្ដងទៀតហើយ៕

    អត្ថបទ​៖ លីដា
    ប្រភព៖ រ៉យទ័រ

    Share This Post: