សិល្បៈ

ខាន់ ជេមស៌ ឡាយវិដេអូជួយប្រមូលមូលនិធិ ព្រោះតែអាណិតគ្រួសាររងគ្រោះភ្លើងឆេះផ្ទះ ស្លាប់មនុស្សអស់៤នាក់

BY
Khmernote Media
July 20, 2020

លោក ខាន់ ជេមស៌ តារាចម្រៀងល្បីឈ្មោះមួយរូបប្រចាំប្រទេសកម្ពុជា បានធ្វើការ Live វិដេអូ ដើម្បីប្រមូលមូលនិធិមកជួយសង្គ្រោះគ្រួសាររងគ្រោះដោយសាភ្លើងឆេះផ្ទះនៅក្រោយវត្តកោះកាលពីថ្ងៃទី១៨ កន្លងទៅដែលធ្វើអោយកូនប្រុសស្រីម្ចាស់ផ្ទះ២នាក់បានស្លាប់បាត់បង់ជីវិត និងកម្មករ២នាក់បាត់បង់ជីវិតដូចគ្នា ហើយក្នុងនោះក៏មានអ្នករងរបួសធ្ងន់ស្រាលចំនួន៥នាក់ផងដែរ។ ដោយក្តីអាណិតអាសូរ លោក ខាន់ ជេមស៌ បាន live វិដេអូ​ និងអំពាវនាវរកសប្បុរសជនដើម្បីជួយដល់ពួកគាត់។

គួរបញ្ជាក់ផងដែរថាករណីអគ្គិភ័យឆេះផ្ទះលក់ហ្គាសយ៉ាងសន្ធោសន្ធៅ នៅតាមបណ្ដាយផ្លូវលេខ៦៣ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ នាល្ងាចថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០នេះ បានសម្លាប់ មនុស្ស៤នាក់ និង៥នាក់ទៀតរងរបួសធ្ងន់ស្រាល៕

Share This Post: