ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ខ្លាំងណាស់! មកស្គាល់ស្ត្រីខ្មែរទីមួយ ដែលបានបញ្ចប់ការសិក្សានៅសាលាបណ្ឌិតយោធា West Point នៅសហរដ្ឋអាមេរិក

    BY Khmernote Media July 20, 2020
    ខ្លាំងណាស់! មកស្គាល់ស្ត្រីខ្មែរទីមួយ ដែលបានបញ្ចប់ការសិក្សានៅសាលាបណ្ឌិតយោធា West Point នៅសហរដ្ឋអាមេរិក

    យោងតាមការបញ្ជាក់នៅលើទំព័រហ្វេសប៊ុក ទូរទស្សន៍ជាតិកម្ពុជា បានឲ្យដឹងថា ដោយសារតែការព្យាយាមខិតខំរៀនសូត្រ ជាពិសេសផ្នែកចំណេះដឹងទូទៅ និងភាសាអង់គ្លេស និងការប្តេជាចិត្តដ៏មុតមាំ កញ្ញា មៀច សិទ្ធិការ្យ ជេស្សីការ្យ បានជាប់អាហាររូបករណ៍ នៅសាលាបណ្ឌិតយោធា West Point នៅសហរដ្ឋអាមេរិក ហើយកញ្ញាត្រូវបានគេស្គាល់ថា ជាស្ត្រីខ្មែរទីមួយ ដែលបានបញ្ចប់ការសិក្សានៅសាលាបណ្ឌិតយោធារបស់អាមេរិក (West Point) ដ៏ល្បី។

    កញ្ញា មៀច សិទ្ធិការ្យ ជេស្សីការ្យ បានបន្តការសិក្សាយកអនុបណ្ឌិតច្បាប់អន្តរជាតិមួយបន្ថែមទៀតពី Essex ប្រទេសអង់គ្លេសនៅឆ្នាំ២០១៣។ កញ្ញាបានឲ្យដឹងថា ការសិក្សានៅទីនោះពិតជាលំបាកណាស់ ព្រោះជាសាលាទាហានតម្រូវឲ្យមានវិន័យយោធា និងហាត់ទាហានក្នុងពេលរៀនមុខវិជ្ជាដូចជា៖ លោតឆត្រ័យោង ថ្មើរជើង និងជំនាញយោធាផ្សេងៗជាច្រើនទៀត តែទោះជាលំបាកយ៉ាងណាក៏ដោយ កញ្ញានៅតែស៊ូរហូតទទួលបានជោគជ័យ ដោយកញ្ញាបានគិតថា អត់មានអ្វីដែលយើងធ្វើមិនបាននោះទេ បើយើងខំប្រឹងប្រែង ទោះបីមានបរាជ័យពីមុខក៏ដោយ។

    ក្រោយបញ្ចប់ការសិក្សា កញ្ញាបានធ្វើការជានាយការិយាល័យប្រឆាំងភេរវកម្មនៅកងពល៧០ និងជានាយិការសាលាហ្វឹកហ្វឺនក្នុងកងពល៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay