ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋមន្ត្រីក្រសួងវប្បធម៌ “ នាងខ្ញុំ​ សូមអោនក្បាលគោរពលាលោកគ្រូជាលើកចុងក្រោយ​ ដោយក្តីស្រណោះអាល័យ​ គ្មានថ្ងៃបំភ្លេចបានឡើយ”

    BY Khmernote Media July 20, 2020
    រដ្ឋមន្ត្រីក្រសួងវប្បធម៌ “ នាងខ្ញុំ​ សូមអោនក្បាលគោរពលាលោកគ្រូជាលើកចុងក្រោយ​ ដោយក្តីស្រណោះអាល័យ​ គ្មានថ្ងៃបំភ្លេចបានឡើយ”

    នៅមុននេះបន្តិចក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានចេញលិខិតដំណឹងមរណៈភាពរបស់លោកតា ព្រឹទ្ធាចារ្យ នាដកោសល្យវដ្ដី ព្រីង សាឃន ដែលលោកបានទទួលមរណភាព កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ ដោយជរាពាធ។ លោកតា ព្រឹទ្ធាចារ្យ នាដកោសល្យវដ្ដី ព្រីង សាឃន គឺជាវិរៈសិល្បៈករជើងចាស់ ដែលគេចាត់ទុកថាជាព្រឹទ្ធាចារ្យសិល្បៈដែលពោពេញទៅដោយទេពកោសល្យ ភាពយន្ត របាំ ល្ខោន យីកេ និងស្នាដៃជាច្រើនទៀត មរណៈភាពរបស់លោកតាព្រឹទ្ធាចារ្យ ព្រីង សាឃន គឺជាការបាត់បង់នូវមរតកមនុស្សរស់ ដែលមានទេពកោសល្យមួយរូបរបស់កម្ពុជា។

    ក្នុងនោះលោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានបង្ហោះសារមួយឃ្លាថា៖ “សូមវិញ្ញាណខន្ធ័លោកគ្រូ​ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡេីយ។ នាងខ្ញុំ​ សូមអោនក្បាលគោរពលាលោកគ្រូជាលើកចុងក្រោយ​ ដោយក្តីស្រណោះអាល័យ​ គ្មានថ្ងៃបំភ្លេចបានឡើយ។”

    Share This Post:
    MPO4D jitutoto mpo4d Mpoplay