ប្រធានផ្នែកគណនេយ្យចោលម្សៀត លួចលុយក្រុមហ៊ុនជាង៣ម៉ឺនដុល្លារយកទៅលេងល្បែងចាញ់អស់គ្មានសល់
ខេត្តកណ្ដាល៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន ក្រោយបន្លំយកលុយក្រុមហ៊ុនយកទៅលេងល្បែងស៊ីសង។ ហេតុនេះកើតឡើងនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោ១៤និង១០នាទីត្រង់ចំណុចស្នាក់ការដីឡូត៍ ភូមិចំការត្រាច ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល។ ជនរងគ្រោះចំនួន ០១នាក់ ឈ្មោះ ស្រេង ណូរ៉ា ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកគ្រប់គ្រងក្រុមហ៊ុន NAY នៅសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

* ជនសង្ស័យចំនួន ០១នាក់ ឈ្មោះ គ្រី ស៊ីណាត ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរមុខរបរប្រធានផ្នែកគណនេយ្យ នៅភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
* សម្ភារៈ ដែលចាប់បានមាន៖
1- ទូរស័ព្ទដៃម៉ាក OPPO សេរី A31មួយគ្រឿង
2- ម៉ូតូម៉ាកគុបជ្រុងសេ90 ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខកណ្តាល 1AB-4212 លេខតួ 221 7167 និងលេខម៉ាស៊ីន 2103513 ។
* ផលប៉ះពាល់ ជនរងគ្រោះបាត់បង់លុយ៨៥០០០ដុល្លារ (ប្រាំបីម៉ឺនប្រាំ ពាន់ដុលា) ។
សភាពនៃរឿងហេតុ នៅមុនពេលកើតហេតុជនសង្ស័យជាប្រធានផ្នែកគណនេយ្យស្នាក់ការលក់ដីឡូត៍បានយកលុយដែលអតិថិជនមកបង់ថ្លៃផ្ទះជាបន្តបន្ទាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០ ហើយជនសង្ស័យក៏គេចខ្លួនបាត់ទាក់ទងក៏មិនបាន។ លុះមកដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ ជនរងគ្រោះបានតាមរកឃើញជនសង្ស័យបាននាំមកប៉ុស្តិ៍ និងដាក់ពាក្យបណ្តឹងជូនសមត្ថកិច្ច ។
តាមចម្លើយសារភាពរបស់ជនសង្ស័យ បានសារភាពថាខ្លួនបានបន្លំយកលុយរបស់ក្រុមហ៊ុនចំនួន ៣២៣១០ដុល្លារ(បីម៉ឺនពីរពាន់បីរយដប់ដុល្លា)ទៅលេងល្បែងតាមអនឡាញចាញ់អស់។ ករណីនេះកម្លាំងជំនាញកំពុងចាត់ការបន្តតាម នីតិវិធី ៕



ប្រភព៖ អធិការដ្ឋាននគរបាលស្រុកអង្គស្នួល