ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្តៅៗ! អ្នកលក់ឡេ ផ្គើនប្រសាសន៍សម្តេចតេជោ ម្នាក់ទៀត ត្រូវបានការិយាល័យ​ជំនាញ​ នៃ​ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ បេីកការស្រាវជ្រាវ ក្រោយស្លៀកពាក់សិចស៊ីជ្រុល

    BY Khmernote Media July 20, 2020
    ក្តៅៗ! អ្នកលក់ឡេ ផ្គើនប្រសាសន៍សម្តេចតេជោ ម្នាក់ទៀត ត្រូវបានការិយាល័យ​ជំនាញ​ នៃ​ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ បេីកការស្រាវជ្រាវ ក្រោយស្លៀកពាក់សិចស៊ីជ្រុល

    កាលពីពេលកន្លងទៅសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ធ្លាប់បានមានប្រសាសន៍ម្តងរួចមកហើយទាក់ទងទៅនឹងអ្នកលក់ឡេដែលស្លៀកពាក់សិចស៊ី ដោយតម្រូវអោយបញ្ឈប់សកម្មភាពបែបនេះ ព្រោះវាបានប៉ះពាល់ដល់កិត្តិយស និង សេចក្តីថ្លៃថ្នូររបស់ស្ត្រីខ្មែរ ហើយក៏ធ្លាប់បានឃាត់ខ្លួនអ្នកលក់ឡេតាមអនឡាញម្នាក់ឈ្មោះថា ថៃ ស្រីនាង ម្តងរួចមកហើយដោយសារតែផ្គើននឹងប្រសាសន៍របស់សម្តេច។ ថ្មីៗនេះស្រាប់តែមានម្ចាស់គណនី Facebook ម្នាក់ទៀតឈ្មោះថា Saran Narita បានស្លៀកពាក់សិចស៊ីហួសថ្លែង ដែលអាចនឹងមានវាសនាមិនខុសពី ថៃ ស្រីនាង ដែរមើលទៅ។

    យោងតាមការចុះផ្សាយរបស់លោក ផែង វណ្ណៈ បានរៀបរាប់អោយដឹងថា៖ “ឯកឧត្ដម​ឧត្ដមសេនីយ៍​ឯក​ ស​ ថេត​ អគ្គស្នងការ​រងនគរបាលជាតិ​ និង​ ជា​ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ បានអោយដឹងនៅមុននេះបន្តិចថា​ ឯកឧត្ដម​ឧត្ដមសេនីយ៍​ឯក​ បានកំពុង​បញ្ជា​អោយ​ ការិយាល័យ​ជំនាញ​ នៃ​ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ បេីកការស្រាវជ្រាវដេីម្បី​នាំខ្លូន​ម្ចាស់​គណនី​ ហ្វេសប៊ុក​ ឈ្មោះ​ Saran Narita ដែល​បានបង្ហោះ​រូបវីដេ​អូ សិចស៊ី​ ហួសហេតុ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ កិត្តិយស​ និង​ សេចក្ដី​ថ្លៃថ្នូរ​ របស់​ស្ត្រី​ខ្មែរ​ ។ ជា​ពិសេស​បំពាន​នឹង​អនុសាសន៍​ណែនាំ​របស់​សម្ដេចតេជោ​ ហ៊ុន​ សែន​ ដែល​មិនអនុញ្ញាតអោយ​ អ្នកលក់​តាម​អនឡាញ​ ឡាយលក់ផលិតផលរបស់ខ្លួន​បញ្ចេញ​ភាព​សិចស៊ី​ហួសហេតុ​នោះទេ​ ។ សង្ឃឹមថា​ ព្រាយ​ ហ្វេសប៊ុក​ ទេីបនឹងរះនេះ​នឹងបានចូលមកវាស់កំពស់​ឆាប់​ៗមិនខាន​ ។”

    Share This Post:
    MPO4D jitutoto mpo4d Mpoplay