ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អភិបាលខណ្ឌមានជ័យ បញ្ជាឲ្យមន្ត្រីជំនាញចុះទៅកាយដីដែលចាក់រំលោភទៅលើប្រឡាយក្បែរស្ថានីយបូមទឹកលូប្រាំ និងប្រឡាយទឹកស្អុយទាំងអស់ តាមបទបញ្ជាឯកឧត្ដម ឃួង ស្រេង

    BY Khmernote Media July 20, 2020
    អភិបាលខណ្ឌមានជ័យ បញ្ជាឲ្យមន្ត្រីជំនាញចុះទៅកាយដីដែលចាក់រំលោភទៅលើប្រឡាយក្បែរស្ថានីយបូមទឹកលូប្រាំ និងប្រឡាយទឹកស្អុយទាំងអស់ តាមបទបញ្ជាឯកឧត្ដម ឃួង ស្រេង

    រាជធានីភ្នំពេញ៖ បន្ទាប់ពីមានការបញ្ជាពីឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ បានបញ្ជាឲ្យលោក មា សុភាព អភិបាលរង ខណ្ឌមានជ័យជាតំណាង ដោយមានការចូលរួមពីអធិការរង គឹម កល្យាណ លោកចៅសង្កាត់ និងលោកមេប៉ុស្តិ៍ឯម ភារី ដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ និងមន្ត្រីពាក់ព័ន្ធ ប្រជាការពារភូមិ បានចុះរដ្ឋបាល កាយដីដែលចាក់រំលោភទៅលើប្រឡាយ ក្បែរស្ថានីយបូមទឹកលូប្រាំ ។

    ស្ថានីយបូមទឹកលូ៥ សាងសង់ឡើងជាអគារថ្មី មានបណ្តោយ១៨,៩ម៉ែត្រ ទទឹង ១០,៩ម៉ែត្រ បំពាក់បំពង់បូមទឹក ៤គ្រឿង ក្នុងនោះបំពង់មុខកាត់៨តឹក ២គ្រឿង និងបំពង់មុខកាត់១ម៉ែត្រចំនួន២គ្រឿង ដែលអាចមានសមត្ថភាពបូមទឹកបាន ៥ម៉ែត្រគូប ក្នុងមួយវិនាទី និងស្មើនិង២៨,៨០០(ពីរម៉ឺនប្រាំបីពាន់ប្រាំបីរយ)ម៉ែត្រគូប ក្នុង១ម៉ោង។ ប្រឡាយនេះនាំទឹកហូរទៅប្រឡាយម័រ បន្តទៅជើងឯក និងបន្តទៅស្ទឹងជ្រៅ ខេត្តកណ្តាលទើបហូរចូលទន្លេ ។
    ប្រតិបត្តិការកាយប្រឡាយខាងលើនេះ លោក មា សុភាព បានបញ្ជាក់ថា ការចុះអនុវត្តន៍នេះធ្វើការវាស់វែងត្រឹមត្រូវពីមន្រ្តីសុយោដី និងភូមិបាលខណ្ឌ រួមជាមួយនឹងមន្ត្រីជំនាញការិយាល័យសាធារណៈការខណ្ឌ ហើយការអនុវត្តន៍មិនមែនតែមួយទីតាំងនេះ គឺអោយតែសំណង់ណា ឬក៏ទីតាំងណាដែលវាស់ទៅឃើញថា រំលោភបំពានលើសម្បត្តិសាធារណៈ ជាពិសេសប្រឡាយលូប្រាំនេះ គឺត្រូវតែរុះរើនឹងកាយចេញជាធរមាន។

    សូមបញ្ជាក់ថា អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្ដម ឃួង ស្រេង បានដាក់បញ្ជារទៅអាជ្ញាធរមានវិធានការអោយបានធ្ងន់ធ្ងរ ចំពោះអ្នកចាក់ដីរំលោភលើប្រឡាយលូប្រាំ អ្នកដែលបានរំលោភយកដីប្រឡាយជាច្រើនម៉ែត្រ ។ បើមិនកាយដីរំលោភលើប្រឡាយនេះទេ រដ្ឋបាលរាជធានីភ្នំពេញនិងមានវិធានការ ដោយនឹងធ្វើពាក្យបណ្ដឹងទៅតុលាការដើម្បីចាត់ការទៅតាមផ្លូវច្បាប់។ ការបញ្ជាក់របស់ឯកឧត្តម ឃួង ស្រេង បែបនេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០ ក្នុងខណៈដែលលោកនាំមន្ត្រីជំនាញ ចុះពិនិត្យមើលស្ថានីយលូប្រាំ ដែលបានសាងសង់រួចរាល់ ១០០% ក្នុងភូមិប្ញស្សី១ ខណ្ឌមានជ័យ នាព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០នេះ ។

    ឯកឧត្តម បានបញ្ជាទៅអាជ្ញាធរខណ្ឌមានជ័យ ឲ្យកាយដីចេញពីប្រឡាយជាបន្ទាន់។ ឯកឧត្តមបញ្ជាក់ថា «កម្មសិទ្ធិគាត់ត្រឹមណា ទុកត្រឹមហ្នឹងទៅ គឺទុករយៈពេលមួយសប្តាហ៍ ដើម្បីឲ្យកាយដីចេញ។ បើគេមិនកាយទេ រៀបចំឯកសារដាក់បណ្តឹងទៅតុលាការ»។ នៅពេលចុះទៅពិនិត្យនោះដែរ ឃើញសកម្មភាពប្រជាពលរដ្ឋចាក់ដីផ្នែកខាងក្រោយហៀរលើប្រឡាយប្រហែលជិត ១០ម៉ែត្រ ដោយដីរបស់ប្រជាពលរដ្ឋមានជម្រៅតែ ១២ម៉ែត្រប៉ុណ្ណោះ ជាហេតុធ្វើឱ្យលោកអភិបាលរាជធានីសម្តែងក្តីមិនពេញចិត្តទៅនឹងទង្វើបែបនេះ ហើយលោកអភិបាលរាជធានីបានស្តីបន្ទោសទៅអភិបាលខណ្ឌនិងចៅសង្កាត់ដែលបណ្តែតបណ្តោយឱ្យប្រជាពលរដ្ឋចាក់ដីរំលោភលើ ប្រឡាយបែបនេះ ។
    គួរបញ្ចាក់ផងដែរថា ពាក់ព័ន្ធនឹងបញ្ហាមានប្រជាពលរដ្ឋចាក់ដីហៀរមកលើប្រឡាយនេះដែរ លោកអភិបាលរាជធានីបានតម្រូវឱ្យកាយចេញវិញទាំងអស់ បើមិនធ្វើតាមទេអាចប្រឈមនឹងផ្លូវច្បាប់ ៕

    ប្រភព & អត្ថបទ៖ បងម៉េង ខ្មែរណូត

    Share This Post:
    MPO4D jitutoto mpo4d Mpoplay