ឯកឧត្តមហ៊ុន ជា និយាយអ្វីខ្លះ ពីបុរសម្នាក់ដែលហ៊ានប្រថុយជីវិតចូលទៅរកកូនស្រីម្ចាស់ផ្ទះកំពុងជាប់ខ្លួនក្នុងអគ្គីភ័យកំពុងឆាបឆេះខ្លាំង
កាលពីថ្មីៗនេះមានករណីផ្ទុះហ្គាសខាងក្រោយវត្តកោះ ខណ្ឌដូនពេញ លេីវិថីត្រសក់ផ្អែម សាហាវយ៉ាងរន្ធត់ ហើយមានបុរសម្នាក់ប្រថុយជីវិតចូលទៅរកកូនស្រីម្ចាស់ផ្ទះកំពុងជាប់ខ្លួនក្នុងផ្ទះកំពុងឆាបឆេះខ្លាំងនោះ ទំរាំរកឃេីញនៅលេីឡៅតឿ រួចបីយកចេញមកខាងក្រៅ រត់រកឡានពេទ្យបញ្ជូនទៅសង្គ្រោះ តែអកុសលក្មេងស្រីដែលជាកូនម្ចាស់ផ្ទះបានស្លាប់បាត់ទៅហេីយ។ មុននេះបន្តិចឯកឧត្តមហ៊ុន ជា បានបង្ហោះឲ្យដឹងថា៖

“អ្វីដែលគាត់បានជួយក្មេងស្រីតូចនៅក្នុងហេតុការណ៍ភ្លើងឆេះផ្ទុះធុងហ្គាសគឺចេញពីចិត្តពិតៗខ្ញុំស្គាល់គាត់តាំងពីតូច គឺគាត់តែងតែចេះជួយអ្នកជិតខាងនិងអ្នកដទៃជានិច្ច តែគាត់ធ្លាប់ប្រាប់ខ្ញុំថា គាត់ឃើញខ្ញុំពាក់សំលៀកបំពាក់ នគរបាលជាតិ 🇰🇭 គាត់ថាចង់ចូលបំរើជាតិដែរ តែគាត់ថាគ្មានឱកាស និងសមត្ថភាពចូលទេ ឪ អើយ (គាត់ហៅខ្ញុំថា ឪ) បើអាចជួយគាត់អោយបានចូលបំរើជាតិគឺល្អ មនុស្សក្លាហាន ហ៊ានប្រថុយជីវិតជួយមនុស្សជាតិ ចឹង បាទ នេះជាការគិតរបស់ខ្ញុំ បាទទេ ❤️🇰🇭❤️🕊 ដូចធ្លាប់មានហេតុការណ៍ភ្លើងឆេះនៅប្រទេស បារាំង ប៉ុន្មានឆ្នាំមុនចឹង ❤️👍🏻👍🏻👍🏻 🙏🏻 ខ្ញុំសូមរួមថវិកា ២០០០០០០ ៛ ជូនដល់គ្រួសារសពផងដែរតាមរយៈ ប្អូនប្រុស ខ្លាង អ្នកដែលបានចូលទៅជួយ៕

