ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ជិះម៉ូតូឌុបគ្នាសុខៗ ស្រាប់តែត្រូវគេជិះម៉ូតូមកពីក្រោយធាក់ផ្តួល បណ្តាលឲ្យរេចង្កូតទៅបុកគល់ឈើ ហើយខ្ទាតបោកផ្ទប់រានទេវតា ស្លាប់ម្នាក់ របួសធ្ងន់ម្នាក់

    BY Khmernote Media July 21, 2020
    ជិះម៉ូតូឌុបគ្នាសុខៗ ស្រាប់តែត្រូវគេជិះម៉ូតូមកពីក្រោយធាក់ផ្តួល បណ្តាលឲ្យរេចង្កូតទៅបុកគល់ឈើ ហើយខ្ទាតបោកផ្ទប់រានទេវតា ស្លាប់ម្នាក់ របួសធ្ងន់ម្នាក់

    រាជធានីភ្នំពេញ ៖ បុរសម្នាក់បានស្លាប់បាត់បង់ជីវិតក្រោយពេលបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យ និងម្នាក់ទៀតរងរបួសធ្ងន់ បន្ទាប់ពីបានជិះម៉ូតូមួយគ្រឿងឌុបគ្នា តែមិនដឹងមានរឿងអ្វី បែរជាត្រូវបានជនមិនស្គាល់មុខ២នាក់ ជិះម៉ូតូឌុបគ្នាមកពីក្រោយធាក់ម៉ូតូរបស់ជនរងគ្រោះបណ្ដាលឲ្យរេចង្កូតដួលអូសទៅបុកគល់ឈើ ខ្ទាតបោករានទេវតាលើចិញ្ចើមផ្លូវ ដួលបាក់បែកខ្ទេចខ្ទី ។

    ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង០០:០៥នាទីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចមុខខារ៉ាអូខេឌីយ៉ាម៉ង់ ក្បែរអគ្គនាយកដ្ឋាន កសិកម្ម ផ្លូវ២៧១ ក្នុងសង្កាត់ទឹកល្អក់ទី ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ជនរងគ្រោះមិនស្គាល់អត្តសញ្ញាណនោះទេ។

    តាមប្រភពពីនារីម្នាក់បានឃើញហេតុការណ៍នេះបានឲ្យដឹងថា មុនកើតហេតុ គេឃើញជនបុរសរងគ្រោះទាំងពីរនាក់ បានជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាវ៉េវ ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 1GP-2309 ធ្វើដំណើរទៅដៅពីត្បូងទៅជើងលុះមកដល់ចំណុចកើតហេតុខាងលើ ក៏មានបុរសពីរនាក់ជិះម៉ូតូមួយគ្រឿង (មិនចាំស្លាកលេខ) ជិះមកពីក្រោយបានធ្វើសកម្មភាពធាក់ម៉ូតូជនរងគ្រោះ (ដោយមិនដឹងថាមានបំណងអ្វីនោះទេ) បណ្តាលរេចង្កូតទៅបុកគល់ឈើខ្ទាតបោកផ្ទប់រានទេវតា នៅតាមចិញ្ចើមពេញទំហឹង បណ្ដាលឲ្យដួលបែកបាក់ខ្ទេចខ្ទី ឯម៉ូតូខ្ទាតទៅមុខជិត៥ម៉ែត្រ និងបណ្ដាលឲ្យជនរងគ្រោះទាំងពីរនាក់ ដែលពាក់មួកសុវត្ថិភាពត្រឹមត្រូវដែរ បានរងរបួសធ្ងន់ទាំងពីរនាក់ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន ទាក់ទងរថយន្តសង្គ្រោះបន្ទាន់គ្លីនិកឯកជន២គ្រឿង បានមកដល់ និងដឹកជនរងគ្រោះបញ្ជូនទៅសង្គ្រោះជីវិតនៅឯមន្ទីរពេទ្យភ្លាមៗផងដែរ។ តែក្រោយមកជនរងគ្រោះម្នាក់ រងរបួសធ្ងន់ធ្ងរពេក បានដាច់ស្លាប់បាត់បង់ជីវិតនៅឯមន្ទីរពេទ្យ ត្រូវបានដឹកត្រលប់មកកន្លែងកើតហេតុវិញអោយសមត្ថកិច្ចធ្វើកំណត់ហេតុ រាយការណ៍ជូនជំនាញចុះមកវាស់វែងជាក់ស្ដែងផងដែរ។

    បច្ចុប្បន្នក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានទាក់ទងទៅសមត្ថកិច្ចជំនាញ ចុះមកយកម៉ូតូជនរងគ្រោះទៅរក្សាទុកបណ្ដោះអាសន្នរង់ចាំប្រគល់ជូនសាច់ញាតិវិញ។ ដោយឡែកសពជនរងគ្រោះសមត្ថកិច្ចទំនងទៅសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕

    ដោយ៖ បងម៉េង ខ្មែរណូត

    Share This Post:
    MPO4D jitutoto mpo4d Mpoplay