ឧកញ៉ា ស្រី ចាន់ថន ប្រកាសជួយជាពិសេសចំពោះគ្រួសារលោកពូរងគ្រោះដោយអគ្គិភ័យឆេះផ្ទះលក់ហ្គាស នៅសង្កាត់បឹងរាំង បើសិនគាត់ចង់បង្កើតមុខរបរនៅក្នុងតំបន់ Skyland 7NG
- July 21, 2020
ករណីអគ្គិភ័យឆេះផ្ទះលក់ហ្គាសយ៉ាងសន្ធោសន្ធៅ នៅតាមបណ្ដាយផ្លូវលេខ៦៣ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ នាល្ងាចថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០នេះ បានសម្លាប់ មនុស្ស៤នាក់ និង៥នាក់ទៀតរងរបួសធ្ងន់ស្រាល។ ដោយឃើញពីទុក្ខលំបាករបស់លោកពូ ដែលជាម្ចាស់ផ្ទះត្រូវបាត់បង់កូនដល់ទៅ២នាក់ ហើយផ្ទះក៏ត្រូវភ្លើងឆេះគ្មានសល់នោះ លោកឧកញ៉ា ស្រី ចាន់ថន បានប្រកាសថា៖

“ខ្ញុំពិតជាមិនអាច ឈរមេីលនៅទុក្ខលំបាក របស់ បងប្អូនបានឡេីយ ខ្ញុំបាទ សូមចូលរួមរំលែកទុក្ខ ដ៏ក្រៀមក្រំនេះ ជាមួយនឹងគ្រួសារ សពផង តាមរយះក្រុមកាងារ ជាថវិកា ចំនួន ៤០០០០០០ លានរៀល ហេីយបេីសិនជាគ្រួសារលោកពូ ចង់បង្កេីតនៅមុខរបរ នៅក្នុងក្រុមហ៊ុន Skyland 7NG តំបន់អភិវឌ្ឍ វិហ៊ារសួគ៌ ខ្ញុំបាទសូមស្វាគមន៍នឹងជួយលោកពូ ជាពិសេសក៏មានកន្លែងស្នាក់នៅ“




- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






