ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ករណីការដ្ឋាន​សំណង់​ខុន​ដូរ​យីហោ ៩៩៩ កម្ពស់​២២​ជាន់ នៅ​ជិតពេទ្យរុស្ស៊ី ធ្លាក់​ដែក​ត្រូវ​អ្នកដំណើរ​បណ្តាល​ឲ្យ​របួស​បែកក្បាល​ សមត្ថកិច្ចបានឃាត់ខ្លួនវិស្វករ និងអ្នកគ្រប់គ្រង ដោយសារតែការធ្វេសប្រហែស

    BY Khmernote Media July 21, 2020
    ករណីការដ្ឋាន​សំណង់​ខុន​ដូរ​យីហោ ៩៩៩ កម្ពស់​២២​ជាន់ នៅ​ជិតពេទ្យរុស្ស៊ី ធ្លាក់​ដែក​ត្រូវ​អ្នកដំណើរ​បណ្តាល​ឲ្យ​របួស​បែកក្បាល​ សមត្ថកិច្ចបានឃាត់ខ្លួនវិស្វករ និងអ្នកគ្រប់គ្រង ដោយសារតែការធ្វេសប្រហែស

    រាជធានីភ្នំពេញ ៖ សមត្ថកិច្ចខណ្ឌបឹងកេងកេង បានធ្វើការចាប់ឃាត់បុរស២នាក់ ក្រោយធ្វេសប្រហែសខ្ជះខ្ជាយ ធ្វើឲ្យធ្លាក់ដែកបំពង់ទីបជ្រុង ប្រវែង២,៨០ម៉ែត្រ ត្រូវចំក្បាលបុរសម្នាក់ កំពុងជិះម៉ូតូតាមផ្លូវ បណ្ដាលអោយរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យ ខណៈដែលទីតាំងការដ្ឋានសំណង់ខុនដូ៩៩៩ខាងលើ ក៏ត្រូវបានអាជ្ញាធរសម្រេចធ្វើការបិទចោលទាំងស្រុងផងដែរ រហូតដល់មានលិខិតអនុញ្ញាតឲ្យសាងសង់បន្ត ។

    ការឃាត់ខ្លួនបុរស២នាក់នេះ គឺធ្វើឡើងកាលពីវេលាម៉ោង៤និង២០នាទីល្ងាច ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចការដ្ឋានសំណង់ខុនដូរ៩៩៩ ផ្លូវ១៨៧ ក្រុម១៧ ភូមិ ២ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

    បុរសទាំង២នាក់នោះមាន ទី១- ឈ្មោះ ម៉ីម៉ា រ៉ាឌី ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួលលេខ ៨C ផ្លូវលំ ភូមិគោឃ្លាង សង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ មុខរបរ វិស្វករសំណង់ ( អ្នកគ្រប់គ្រង ) និងទី២- ឈ្មោះ អ៊ុង សាវឿន ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួលគ្មានលេខ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មុខរបរ មេការ ( អ្នកគ្រប់គ្រង ) ។

    ចំណែកជនរងគ្រោះមានឈ្មោះ ឈិត សុភាព ភេទប្រុស អាយុ៦១ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្នផ្ទះលេខ២៣F ផ្លូវជាតិលេខ២ សង្កាត់ ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ អនុប្រធានភូមិទួលរកា១។

    វត្ថុតាងចាប់យក: ដែកទីបជ្រុងចំនួន ១ដើម ប្រវែង ២,៨០ម៉ែត្រ , ម៉ូតូ ០១គ្រឿងម៉ាក អ៊ែរប្លែក ពណ៌ខ្មៅលាយទឹកក្រូច ពាក់ស្លាក់លេខ 1 AP -3136 ( របស់ជនរងគ្រោះ ) , មួកសុវត្ថិភាពចំនួន ០១ ( របស់ជនរងគ្រោះ ) , ពូក ពណ៌ទឹកក្រូច ចំនួន០១ ( របស់ជនរងគ្រោះ) ។

    ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូ ម៉ាកអ៊ែរប្លេក ពណ៌ខ្មៅលាយទឹកក្រូច ពាក់ស្លាកលេខ ភ្នំពេញ 1 AP -3136 ដឹកពូកចេញពីម្ដុំចំការដូង គោលបំណងយកទៅឲ្យគេ នៅម្ដុំអង់តែនទួលគោក ពេលជនរងគ្រោះជិះម៉ូតូមកដល់កន្លែងកើតហេតុខាងលើ ក៏ស្រាប់តែមានខ្យល់បក់ខ្លាំង ក៏មានធ្លាក់ដែកទីបជ្រុងចំនួន ០១ដើម ប្រវែង ២,៨០ម៉ែត្រ ធ្លាក់ពីលើ ជាន់ទី១៩ អាគារខុនដូរយីហោ ៩៩៩ ដែលកំពុងសាងសង់ មានកំពស់២២ជាន់ ធ្លាក់ត្រូវចំក្បាលជនរងគ្រោះ ដែលមានមួកសុវត្ថិភាពកំពុងជិះម៉ូតូ បណ្ដាលឲ្យជនរងគ្រោះបែកមួកសុវត្ថិភាព និងក្បាលហូរឈាមផ្នែកខាងស្ដាំ ភ្លាមនោះជនរងគ្រោះត្រូវបានយកទៅ សង្គ្រោះបន្ទាន់នៅមន្ទីពេទ្យមិត្តភាពខ្មែរសូវៀត បង្កការភ្ញាក់ផ្អើល ខណ:នោះសមត្ថកិច្ចល្បាតទៅដល់ បានឃាត់ជនសង្ស័យ ដែលជាអ្នកគ្រប់គ្រង ការដ្ឋានសំណង់ខាងលើ ដើម្បីធ្វើការសាកសួរ នៅប៉ុស្ដិ៍នគរបាលរដ្ឋបាលទំនប់ទឹកតែម្ដង ។

    បច្ចុប្បន្នជនសង្ស័យ រួមនិងវត្ថុតាង ត្រូវបានឃាត់ នៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដើម្បីធ្វើការសាកសួរបន្ដ និងចាត់ការតាមនីតិវិធីច្បាប់ ។

    សូមបញ្ជាក់ថា ភ្លាមៗបន្ទាប់ពីមានករណីនេះកើតឡើង គេសង្កេតឃើញមានវត្តមានរបស់លោក មាន ចាន់យ៉ាដា អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ និងមន្ត្រីក្រោមឳវាទរួមមាន លោក ធឹម សំអាន អភិបាលខណ្ឌបឹងកេងកង , លោក ហេង ពិសិដ្ឋ អភិបាលរងខណ្ឌ , លោក ស៊ិន រតនា អភិបាលរង , លោកចៅសង្កាត់រងទី១ រួមនិងមន្ត្រីពាក់ព័ន្ធជាច្រើននាក់ទៀតផងដែរ ។ ជាលទ្ធផលទីតាំងសំណង់ខុនដូ៩៩៩ នេះ គឺគ្មានលិខិតអនុញ្ញាតិនោះទេ ជារបស់ឈ្មោះ ទាវ ធីតា ភេទប្រុស ហើយការធ្លាក់ដែកត្រូវចំអ្នកដំណើរនេះ គឺគ្មានកម្មករ គ្មានជាងនៅធ្វើការនោះទេ ។

    ដូច្នេះហើយ លោក មាន ចាន់យ៉ាដា បានសម្រេចធ្វើការបិទការដ្ឋានសំណង់នេះ ទាំងស្រុង និងហាមដាច់ខាតមិនឲ្យមានកម្មករស្នាក់នៅក្នុងការដ្ឋាន នោះទេ រង់ចាំមានលិខិតអនុញ្ញាតិទើបអាចបន្តសាងសង់បាន ៕

    ដោយ៖ បងម៉េង

    Share This Post:
    MPO4D jitutoto mpo4d Mpoplay