ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឃាត់ខ្លួននារីស្រស់ស្អាតម្នាក់ ជួញដូរសារធាតុញៀនខុសច្បាប់ ម៉ាទឹកកកនិងថ្នាំគ្រវី

    BY Khmernote Media July 21, 2020
    ឃាត់ខ្លួននារីស្រស់ស្អាតម្នាក់ ជួញដូរសារធាតុញៀនខុសច្បាប់ ម៉ាទឹកកកនិងថ្នាំគ្រវី

    កណ្តាល៖ បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋថាមានករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល ដោយមានការដឹកនាំចង្អុលបង្ហាញផ្ទាល់ពីលោក ឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល និងមានការសម្របសម្រួលនីតិវិធីពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០ ។

    ដោយសមត្ថកិច្ចកងរាជអាវុធហត្ថកម្លាំងជំនាញបានចុះដល់ទីកន្លែងជាក់ស្តែង ឃាត់ខ្លួនជនសង្ស័យ ០១នាក់ ភេទស្រី វត្ថុតាងចាប់យករួមមានថ្នាំញៀន (ម៉ាទឹកកក) ចំនួន ៦៣កញ្ចប់, ថ្នាំគ្រវី (អ៊ិចស្តាស៊ី) ០១កញ្ចប់ ៥០គ្រាប់), ទូរស័ព្ទដៃចំនួន ០២គ្រឿង, ជញ្ជីងសំរាប់ថ្លឹងថ្នាំញៀន ចំនួន ០១គ្រឿង, សម្ភារៈប្រើប្រាស់និងវេចខ្ចប់មួយចំនួន។

    បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកណ្តាល បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាមនីតិវិធី ៕

    ប្រភព & អត្ថបទ៖ បងម៉េង ខ្មែរណូត

    Share This Post:
    MPO4D jitutoto mpo4d Mpoplay