HITE EXTRA COLD ជាអ្វី? ចង់ដឹងថាអស្ចារ្យកំរិតណានោះ កុំភ្លេចណាចូលរួមអោយបានច្រើនកុះករ!
នៅថ្ងៃទី ១៩ ខែឧសភា ឆ្នាំ២០១៨ ខាងមុខនេះ ស្រាបៀរhite ជាស្រាបៀរពេញនិយមបំផុតពីប្រទេសកូរ៉េនឹងមានរៀបចំកម្មវិធីយ៉ាងពិសេស នោះគឺ HITE EXTRA COLD ដែលប្រជុំទៅដោយភាពសប្បាយរីករាយជាច្រើននៅទីនោះ ក្នុងនោះក៏មានវត្តមាននៃការអញ្ជើញចូលរួមតារាចំរៀងល្បីៗដូចជា៖បុរសសង្ហា លោក ZONO ប្រុសស្អាតដែលមានប្រជាប្រិយភាពបំផុតសម្រាប់ស្រទាប់យុវវ័យ លោក G Devith តារាOriginal Song លោក ថេ ណា និង ក្រុមSED2R ។
អ្នកនឹងទទួលបានភាពសប្បាយរីករាយរយះពេលពីរថ្ងៃនៅទីនោះ ជាមួយនឹងឪកាសឈ្នះរង្វាន់ពីកម្មវិធីផងដែរ ដោយគ្រាន់តែជាវស្រាបៀរHITE ជាមួយនឹងការថែមជូនពិសេស។ បន្ថែមពីនោះទៀតស្រាបៀរhiteក៏នឹងចែកជូននូវសំបុត្រចំនួន២០០០សន្លឹកសម្រាប់ជាអតិភាពដំបូងទៅកាន់បងប្អូនដែលនឹងចូលរួម ដែលសំបុត្រនោះ អាចប្តូរបាននូវស្រាបៀរhite ដ៏ឈ្ងុយឆ្ងាញ់ចំនួន១ដប់ដោយឥតគិតថ្លៃសម្រាប់សំបុត្រមួយសន្លឹក។ ក្នុងនោះសម្រាប់ភេសជ្ជះប៉ូវកំលាំងG Park ក៏មានសំបុត្រសម្រាប់ប្ដូរយកG Park និង ជិះស្គីFreeរហូតដល់២០០០សន្លឹកនៅបរិវេណកោះពេជ្រអំឡុងពេលនៃការប្រគុំន្ត្រីខាងមុខនេះផងដែរ ជាមួយSUSUSI ALOE VERA កាន់តែពិសេសក៏មានសំបុត្រប្ដូរយកទឹកប្រទាលSususi ដោយឥតគិតថ្លៃរហូតដល់៥០០០សន្លឺកផងដែរ។
នៅចាំអីទៀតបងប្អូនអាចមកទទួលសំបុត្របានពីថ្ងៃនេះរហូតដល់ថ្ងៃទី១៩ ខែឧសភាខាងមុខនេះចាប់ពីម៉ោង10:00នាទីព្រឹក ដល់ ម៉ោង7:00នាទីយប់ នៅDAYLIGHT PLAZZA Aeon Mal ជាន់ផ្ទាល់ដី ក៏អាចចូលរួមសប្បាយៗជាមួយកម្មវិធីMEET & GREET នៅទីនោះផងដែរជាមួយវត្តមានលោកZONO និង ថ្ងៃស្អែកជួបជាមួយកញ្ញា YingLee។ រាល់សំបុត្រទាំងអស់នេះអាចប្រើប្រាស់បាននៅក្នុងកម្មវិធីSususi Celebration Concert នាថ្ងៃទី១៩ ខែឧសភានេះ
បរិយាកាសពិសេសៗ មានអាម្មណ៍ថាត្រជាក់ដល់បេះដូងតែម្ដងជាមួយHite EXTRA COLD កាន់តែពិសេសជាមួយប្រមូសិនពិសេស ទិញថែមទិញថែម សម្រាប់បងប្អូនដែលចូលរួមក្នុងការប្រគុំតន្ត្រី Sususi Celebration នៅកោះពេជ្រ ដែលក្នុងនោះស្រាបៀរhite មានរៀបចំកម្មវិធីដ៏ពិសេសនេះនៅក្នុងបរិវេននៃការប្រគុំតន្ត្រីនោះផងដែរ។ ក្រេបរសជាតិដ៏ស្រាលស្រទន់ពីស្រាបៀរhite ភាពសប្បាយរីករាយជាច្រើនមាននៅទីនោះ ស្រែកហោរតាមចង្វាក់ភ្លេងទាំងអស់គ្នា ព្រឹត្តិការដ៏ធំអស្ចារ្យនេះនឹងធ្វើអោយ កក្រើកបរិវេនកោះពេជ្រតែម្ដង EXTRA COLD ZONE ត្រជាក់ដូចនៅកូរ៉េពិតៗ រួមទាំងរសជាតិដើមសុទ្ធពីប្រទេសកូរ៉េ។ Hite ជាស្រាបៀរពេញនិយមបំផុតពីប្រទេសកូរ៉េបាននាំចូលផ្ដាច់មុខដោយក្រុមហ៊ុនJCRI ។ សូមពិសារដោយការទទួលខុសត្រូវ!




