ព័ត៌មានជាតិ
ប្តីបង្រៀនប្រពន្ធបើកទ្បាន ឃើញទ្បានដឹកដីមកជិតភ័យពេក ប្រពន្ធច្រលំជាន់ហ្គែរ ស្មានថាហ្វ្រាំង បណ្តាលឲ្យធ្លាក់ចូលប្រឡាយទឹកស្អុយ
BY Khmernote Media
July 21, 2020
ខេត្តបាត់ដំបង៖ រថយន្តកាមេរីបាឡែនមួយគ្រឿងបានបើកធ្លាក់ចូលប្រឡាយទឹកស្អុយបង្កឲ្យមានការភ្ញាក់ផ្អើល ដែលហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៤និង៣៥នាទីល្ងាចថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ ស្ថិតក្នុងភូមិអញ្ចាញ សង្កាត់អូរចា ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ យោងតាមការបញ្ជាក់ពីសមត្ថកិច្ចបានឲ្យដឹងថា ហេតុការណ៍នេះបង្កឡើង ដោយនារីបានរៀនបើកបរថ្មីថ្មោង ហើយបុរសជាប្ដីអង្គុយក្បែរជាអ្នកបង្រៀន ពេលនោះប្រពន្ធដែលកំពុងតែរៀនបើករថយន្តភ័យពេកពេលឃើញរថយន្តដឹកដីមកជិត ក៏ច្រលំជាន់ហ្គែរ ស្មានតែហ្វ្រាំង បណ្ដាលឲ្យរថយន្តស្ទុះធ្លាក់ដាំក្បាលចូលធ្លាក់ចូលក្នុងប្រទ្បាយទឹកស្អុយ ប៉ុន្តែសំណាងល្អមិនបង្កឲ្យគ្រោះថ្នាក់ដល់អាយុជីវិតនរណាម្នាក់ឡើយ៕
