សិល្បៈ

ពិធីករល្បីឈ្មោះប្រចាំទូរទស្សន៍ហង្សមាស បើកឡានធ្លាក់ស្រែទាំងយប់ ព្រោះចាញ់បោក Google Maps

BY
Khmernote Media
July 21, 2020

លោក សុខ រ៉ាស៊ី ដែលគេស្គាល់ថាជាពិធីករល្បីឈ្មោះមួយរូបប្រចាំស្ថានីយទូរទស្សន៍ហង្សមាស ក្រោយលោកបង្ហាញមុខជាច្រើននៅលើឆាកកម្មវិធីធំៗរបស់ស្ថានីយទូរទស្សន៍ដ៏ធំមួយនេះ។ ថ្មីៗនេះដែរ លោក រ៉ាស៊ី ក៏បានបង្ហាញពីបទពិសោធន៍ថ្មីមួយរបស់លោកក្រោយពេលបានធ្វើដំណើរទៅបំពេញការងារទាំងយប់នៅតាមខេត្តស្រាប់តែបើកឡានធ្លាក់ស្រែ ព្រោះតែចាញ់បោក Google Maps។ ពិធីករល្បីឈ្មោះរូបនេះមិនបានបញ្ជាក់ពីទីតាំងដែលលោកជួបហេតុការណ៍ហួសចិត្តមួយទេ ដោយលោកគ្រាន់តែបង្ហោះនៅលើ Facebook ថា៖

“ជាប់ផុងឡាន កណ្តាលយប់ រុញមិនរួច! ចាញ់បោក ផែនទី Google ធ្លាក់ស្រែ! វិធីដោះស្រាយ៖
១. រកគោយន្ត មកទាញ
២. កាយដី រឺយកក្តារ មកទប់កង់ ជាមួយដូយ
៣. យក កៅឡាក់ មកទាក់ នឹងដើមឈើ រឺកប់ដីទទឹង ទាញឡាន
៤. ឡានស្ទូច!”

Share This Post: