តូតា រំភើបចិត្តខ្លាំង ពេលកូនក្នុងផ្ទៃ មានអាយុ ៦ខែកន្លះ មានសុខភាពល្អ ក្រោយពេលទៅពិនិត្យផ្ទៃពោះរួច
- July 21, 2020
តារាសម្តែងវ័យក្មេងល្បីឈ្មោះ អ្នកនាង ម៉ាក សែនសូនីតា ហៅតូតា បានបង្ហាញអារម្មណ៍រំភើបចិត្តយ៉ាងខ្លាំងពេលកូនក្នុងផ្ទៃរបស់នាងមានអាយុ២៦សប្តាហ៍ រឺ ៦ខែកន្លះ មានសុខភាពល្អ។ តារាសម្តែងរូបនេះ បានបង្ហាញរូបថតជាច្រើនសន្លឹកអំពីការពរពោះរបស់នាង និងទទួលបានការអបអរសាទរ ក៏ដូចជាជូនពរយ៉ាងច្រើនពីសំណាក់មិត្តភ័ក្រនិងអ្នកគាំទ្រនាងនៅលើបណ្តាញសង្គម។ អ្នកនាង តូតា បានរៀបរាប់នៅលើ Facebook នាងថា៖ “ពិនិត្យផ្ទៃពោះរួចហើយ អូនក្នុងផ្ទៃសុខភាពល្អ តែពូកែរើណាស់លោកអើយ… ថ្ងៃនេះអូនបាន26weekហើយចា.. #mommy #pregnant #1 #vibosonitafamily”

គួរបញ្ជាក់ផងដែរថាអ្នកនាង ម៉ាក សែនសូនីតា ហៅតូតា បានចូលរោងការជាមួយនឹងលោក ប៉ុល វិបូ ដែលជាអតីតចាងហ្វាងផលិតកម្ម Angkor Picutre ដោយបានបញ្ចប់ភាវនៅលីវរបស់ខ្លួន កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ កន្លងទៅនេះ ដោយមានការរៀបចំពិធីយ៉ាងស្អាតជាមួយនឹងភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករចូលរួម៕






- Share This Post:






