សាំងហ្គាពួររកឃើញករណីថ្មីនៃជំងឺកូវីដ១៩ ចំនួន ៣៩៩ករណី ដែលនាំឱ្យករណីសរុបមានដល់ ៤៨,៤៣៤នាក់
សាំងហ្គាពួរបានរាយការណ៍ពីករណីថ្មីនៃជំងឺ COVID-19 ចំនួន ៣៩៩ករណី សម្រាប់ថ្ងៃអង្គារ ទី២១ ខែកក្កដា ឆ្នាំ២០២០ ដែលនាំឱ្យចំនួនសរុបមានដល់ ៤៨,៤៣៤នាក់។ ក្រសួងសុខាភិបាលបាននិយាយថា តួលេខទាំងនេះរាប់បញ្ចូលករណីក្នុងសហគមន៍ចំនួន ៩ និងករណីនាំចូលចំនួន ៣ ហើយភាគច្រើននៃករណីដែលនៅសេសសល់សុទ្ធតែជាពលករចំណាកស្រុកដែលរស់នៅក្នុងអន្តេវាសិកដ្ឋាន។ ចំនួនករណីកាន់តែច្រើនឡើងនេះ ភាគច្រើនបណ្តាលមកពីលទ្ធផលនៃការធ្វើតេស្តពីថ្ងៃមុន ដែលត្រូវបានពន្យារពេលចេញនៅថ្ងៃច័ន្ទ ហើយទើបបន្ថែមចូលរបាយការណ៍សម្រាប់ថ្ងៃអង្គារនេះ។

មានអ្នកជំងឺចំនួន ២៨៥នាក់ ត្រូវបានរំសាយកាលពីថ្ងៃច័ន្ទ ដែលនាំឱ្យចំនួនអ្នកបានជាសះស្បើយមានដល់ ៤៤,៣៥៦នាក់។ ឥឡូវនេះមានអ្នកជំងឺសរុបចំនួន ១៨៣នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ខណៈអ្នកជំងឺ ៣,៤៥៤នាក់ កំពុងសម្រាកព្យាបាលនៅតាមមូលដ្ឋានសហគមន៍។ គិតមកទល់ពេលនេះសាំងហ្គាពួរមានអ្នកស្លាប់ដោយសារ COVID-19 ចំនួន ២៧នាក់ និងមាន ១៥នាក់ផ្សេងទៀត បានស្លាប់ដោយសារជំងឺផ្សេងក្រោយពេលដែលជាពីជំងឺ COVID-19 ។ នៅទូទាំងពិភពលោកមានករណីសរុប ១៤.៨ លាននាក់ ខណៈមនុស្សជាង ៦១២,៨០០ នាក់បានស្លាប់៕



អត្ថបទ៖ លីដា
ប្រភព៖ The Straits Times