ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ព្រៃផ្សៃមែន! គ្រាន់តែរឿងឈ្លោះគ្នាសោះ ប្តីទាញកាំបិតផ្គាក់កាប់ប្រពន្ធចំកញ្ចឹងកស្លាប់

    BY Khmernote Media July 21, 2020
    ព្រៃផ្សៃមែន! គ្រាន់តែរឿងឈ្លោះគ្នាសោះ ប្តីទាញកាំបិតផ្គាក់កាប់ប្រពន្ធចំកញ្ចឹងកស្លាប់

    ខេត្តកំពង់ធំ៖ យោងតាមការបញ្ជាក់ពីស្នងការដ្ឋាននគរបាល ខេត្តកំពង់ធំ បានឲ្យដឹងថាកាលពីវេលាម៉ោង០៦ និង០០នាទីថ្ងៃទី ២១ ខែ កក្កដា ឆ្នាំ២០២០ មានករណីឃាតកម្មមួយបានកើត ស្ថិតនៅភូមិសាស្ត្រស្រុក ប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ បណ្តាលឲ្យស្ត្រីម្នាក់ស្លាប់បាត់បង់ជីវិត។

    យោងតាមប្រភពព័ត៌មានពីកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុក ប្រាសាទបល្ល័ង្ក បានឲ្យដឹងថា នៅចំណុចស្រះទឹក ក្រោយផ្ទះ ជនរងគ្រោះចម្ងាយប្រហែល ១០០ ម៉ែត្រ ស្ថិតនៅភូមិ ខ្វាន់ទៀង ឃុំ សាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ គេបានប្រទះឃើញសាកសព ស្រ្តីរងគ្រោះឈ្មោះ ស៊្រុន ចន្រ្ទា អាយុ៣០ឆ្នាំ នៅភូមិ កើតហេតុខាងលើ មានមុខរបរ គ្រូពេទ្យឯកជន ត្រូវបានជនសង្ស័យកាប់ និងកាំបិតផ្គាក់ដងវែង ចំកញ្ចឹងកខាងឆ្វេង បណ្តាលអោយស្លាប់ហើយយកទៅបោះទម្លាក់ចូលទឹកស្រះនៅខាងក្រោយផ្ទះ។

    សមត្ថកិច្ចបានឲ្យដឹងទៀតថា ជនសង្ស័យគឺជាប្តីមានឈ្មោះ ធល ធារិទ្ធ អាយុ៣០ឆ្នាំ មានកូន០៣នាក់ (ស្រី ០១ នាក់)។ ប្រភពព័ត៌មានដដែលបានបន្តឲ្យដឹងថា ករណីនេះកំលាំងជំនាញបានស្រាវជ្រាវរហូតដល់ម៉ោង១៤ និង ០០នាទី រសៀលជនសង្សយ័ជាប្តី បានសារភាពថាខ្លួនពិតបានកាប់ប្រពន្ធបណ្តាលអោយស្លាប់ពិតប្រាកដមែនយើងកំពង់ចងក្រងសំណុំរឿងតាមនីតិវិធី (មូលហេតុជម្លោះប្តីប្រពន្ធ)៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay