ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ព្រោះតែដី កូនស្រីបង្កើតជាគ្រូបង្រៀន សុខចិត្តកាត់កាល់ម្តាយអាយុ៧៤ឆ្នាំ ហើយបណ្តេញចេញពីផ្ទះ ព្រោះចង់លេបដីម្តាយជាង១ហិចតា នៅក្រុងកែប

    BY Khmernote Media July 21, 2020
    ព្រោះតែដី កូនស្រីបង្កើតជាគ្រូបង្រៀន សុខចិត្តកាត់កាល់ម្តាយអាយុ៧៤ឆ្នាំ ហើយបណ្តេញចេញពីផ្ទះ ព្រោះចង់លេបដីម្តាយជាង១ហិចតា នៅក្រុងកែប

    រឿងរ៉ាវវិវាទដីធ្លីតស៊ូគ្នាអស់៩ឆ្នាំ រវាងម្តាយនិងកូនស្រីបង្កើតជាគ្រូបង្រៀនម្នាក់នៅខេត្តកែប ត្រូវបានដោះស្រាយរួចរាល់ជាស្ថាពរ តាមគោលនយោបាយឈ្នះៗរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយដំបូងឡើយស្ត្រីជាម្តាយមានវ័យ៧៤ឆ្នាំ ត្រូវបានកូនស្រីបង្កើតរបស់ខ្លួនជាគ្រូបង្រៀន និងមានប្តីជាមន្ត្រីអប់រំ កាត់កាល់រូបគាត់និងបានបណ្តេញចេញពីដីរបស់គាត់ ព្រោះចង់បានដីជាង១ហិចតាធ្វើជាកម្មសិទ្ធិរបស់ខ្លួន។ ក្នុងនោះឯកឧត្តម ដួង តារា បានរៀបរាប់ថា៖

    “កុំព្រោះតែដី! ធ្វើបុណ្យជូនម្តាយទាន់គាត់នៅរស់ ផ្តល់ស្នាមញញឹមជូនម្តាយជំនួសដោយទឹកភ្នែក ទើបទេវតាថែរក្សាយើង! លោកយាយ ម៉ក់ ស៊ូន អាយុ៧៤ឆ្នាំ ទោះបីមិនមែនជាយាយបង្កើតរបស់ខ្ញុំ ក៏គាត់ជាមនុស្សចាស់ម្នាក់ដែលមើលទៅគួរអោយអាណិតអាសូរណាស់។ លោកយាយត្រូវបានកូនស្រីបង្កើតជាគ្រូបង្រៀន(ប្តីមន្រ្តីអប់រំ)បានកាន់កាប់ដីគាត់ជាង ១ហិកតាកន្លះនៅក្រុងកែបដោយគ្មានបណ្ណកម្មសិទ្ធ ហើយអ្នកគ្រូក៏បានកាត់កាល់នឹងបណ្តេញម្តាយចេញពីទីនោះទៀតផង​។ សូម្បីតែផ្នូរម្តាយគាត់នៅក្នុងដីនោះក៏មិនអោយចូលទៅជិតដែរ។ ពិតជារន្ធត់ តេីគុណធម៍​ សីលធម៍ និងសេចក្តីថ្លៃថ្នូ រជាមនុស្សទៅណាអស់ហើយ? ដើម្បីតែដី ដើម្បីតែលុយ មនុស្សធ្វើគ្រប់យ៉ាងសូម្បីតែម្តាយខ្លួនឯងបង្កើត!

    រឿងវិវាទនេះ លោកយាយខំតស៊ូមកជាង៩ឆ្នាំ ទម្រាំមានឱកាសបានដាក់លិខិតគោរពសុំជំនួយពីសម្តេចតេជោនាយករដ្ឋមន្រ្តី។ កាលពីថ្ងៃទី ១៧ កក្កដា ខ្ញុំក៏បានទៅមើលស្ថានភាពជាក់ស្តែង ហើយបានជួយសម្របសម្រួលផ្សះផ្សារវាងម្តាយ និងកូន ដោយមានលោកស្រីអភិបាលក្រុងកែប និងប្រធានភូមិបាលក្រុងចូលរួមផងដែរ។ ក្នុងនាមជាម្តាយដែលមានបង្កាន់ដៃកាន់កាប់ដីស្របច្បាប់តាំងពីឆ្នំា ១៩៩០ មក លោកយាយសុំតែកន្លះហិកតាទេ ដីនៅសល់ជាង១ហិកតាទៀតទុកអោយកូនស្រីដើម្បីបានចែកបន្តអោយទៅកូនក្នុងបន្ទុកចុះ។ ក្នុងថ្ងៃនោះ អ្នកគ្រូអត់ព្រមទេ។ ខ្ញុំចប់យោបល់ ព្រោះមិនដែលជួបរឿងដែលមិនគួរជឿបែបនេះ។ រហូតមកដល់ថ្ងៃទី ២០ កក្កដា ទើបអ្នកគ្រូព្រមចែកអោយម្តាយ។ ពិតណាស់ សម្តេចតេជោ គឺជាព្រះរស់របស់ពលរដ្ឋកម្ពុជា ជាពិសេសអ្នកដែលត្រូវបានគេធ្វើបាប។ ខ្ញុំបាទសូមគោរពអរគុណសម្តេចតេជោនាយករដ្ឋមន្រ្តី ដែលតែងតែមានក្តីសណ្តោសប្រណីដល់ពលរដ្ឋគ្រប់ស្ថានភាពទាំងអស់ ហើយយុត្តិធម៍តែងតែកើតមានដល់ពលរដ្ឋរងគ្រោះមិនខាន​ នៅពេលដែលសម្តេចលោកបានទទួល។ ការផ្សះផ្សារបញ្ចប់វិវាទឈរលើគោលការណ៍ឈ្នះឈ្នះសម្តេចតេជោ គឺគ្រប់គ្នាឈ្នះដោយស្នាមញញឹម។ ខ្ញុំក៏សូមអរគុណលោកអភិបាលខេត្តកែប អភិបាលក្រុងកែប ប្រធានភូមិបាលក្រុង និងអាជ្ញាធរទាំងអស់ ព្រមទាំងក្រុមការងារ និងមេធាវីស្ម័គ្រចិត្តសម្តេចតេជោ ដែលបានចូលរួមផ្សះផ្សាបញ្ចប់វិវាទនេះបានចប់ជាស្ថាពរកាលពីពេលថ្មីៗនេះ។ ពេលនេះអាជ្ញាធរកំពុងវាស់វែងរៀបចំបណ្ណកម្មសិទ្ធិជូនភាគីទាំង២។ យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម និង សូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែង៕”

    Share This Post:
    MPO4D jitutoto mpo4d Mpoplay